Heechul ទម្លាយពីរឿងធ្វើបាបចិត្តសង្សារឲ្យយំ ដល់ថ្នាក់បែកគ្នា ព្រោះតែវក់នឹងហ្គេមហៅលែងឮ
- 2022-03-29 06:32:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Heechul ទម្លាយពីរឿងធ្វើបាបចិត្តសង្សារឲ្យយំ ដល់ថ្នាក់បែកគ្នា ព្រោះតែវក់នឹងហ្គេមហៅលែងឮ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ពេលបង្ហាញមុខក្នុងកម្មវិធី "My Little Old Boy” របស់ SBS សមាជិក Super Junior គឺ Heechul បានលើកឡើងពីវេលាកាលខ្លួននៅវ័យខ្ទង់ ២០ ដែលជាពេលលោកធ្វើឲ្យមិត្តស្រីយំ ដោយសារតែខ្លួនវក់នឹងហ្គេមខ្លាំងពេក។
Heechul បាននិយាយថា៖ «កាលពីខ្ញុំនៅអាយុជាង ១០ ខ្ញុំវក់ខ្លាំងមែនទែនជាមួយនឹងហ្គេម ដែលមានឈ្មោះថា “WOW”។ ហ្គេមនេះតម្រូវឲ្យមានអ្នកលេង ២៥នាក់ ដើម្បីកំទេច Boss»។
ឮភ្លាម Kim Jong Kook ស្រាប់តែលាន់មាត់ថា៖ «ជាទូទៅ ហ្គេមតែងក្លាយជាហេតុផល ធ្វើឲ្យមានការបែកបាក់ទំនាក់ទំនង» Lee Sang Min ដែលជាម្ចាស់ផ្ទះក៏បានបន្ថែមដែរថា៖ «ខ្ញុំគ្រាន់តែឮអ្នកនិយាយពីរឿងរបស់អ្នកត្រឹម ៥វិនាទីសោះ ក៏ខ្ញុំចង់លែងអ្នកឯងដែរ»។
សមាជិក Super Junior រូបនេះ បានបន្តរៀបរាប់ថា៖ «អ៊ីចឹងកាលនោះខ្ទង់ម៉ោង ៧:៥៨នាទីល្ងាច! ហើយខ្ញុំក៏មានគម្រោងថានឹង Online នៅម៉ោង ៨យប់។ ខ្ញុំនៅជាមួយសង្សារខ្ញុំ ហើយភ្លាមៗ នាងក៏បាននិយាយថា “តោះ!បែកគ្នាហ្មងទៅ” ហើយខ្ញុំក៏និយាយថា “អូខេ អូនគួរតែទៅផ្ទះឥឡូវចុះ” ប៉ុន្តែពេលហ្នឹងនាងក៏ចាប់ផ្ដើមយំហ៊ូតែម្ដង។ ខ្ញុំគិតថានាងមានអ្វីផ្សេងដែលចង់និយាយខ្លាំងហើយ។ សំខាន់ខ្ញុំត្រង់ទៀត ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំមានគម្រោងជាមួយមនុស្ស ២៤នាក់ទៀត (អ្នកលេងហ្គេម)»។
Lee Sang Min មិនបង្អង់យូរក៏បាននិយាយថា៖ «អ្នកឯងអាក្រក់មែនទែន»៕