បាត់​មុខ Love Riya ស្រាប់​តែ​មក​លេច​មុខ​ជាមួយ អេនឌី រាំ​ផង ច្រៀង​ផង​ពីរោះ​ដូច​តារា​អាជីព

  • 2022-03-29 08:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លក់​ឡេ​ដ៏​ល្បី​ល្បាញ​ប៉ុន្មាន​ឆ្នាំ​មុន Love Riya បាន​បាត់​មុខ​ឈឹង​មួយ​រយៈ​ធំ ស្រាប់​តែ​ពេល​នេះ នាង​បាន​បង្ហាញ​ខ្លួន​ក្នុង​ពិភព​សិល្បៈ រាំ​ផង ច្រៀង​ផង​ជាមួយ អេនឌី យ៉ាង​រំពើតរំពើន មើល​ទៅ​ដូច​តារា​អាជីព។

តាម​ការ​បញ្ជាក់​របស់​លោក អេនឌី អ្នក​លក់​ឡេ​លើ​អនឡាន Love Riya បាន​ស្ម័គ្រ​មក​ចូល​រួម​ការងារ​សិល្បៈ​ជាមួយ​លោក ដោយ​បាន​ថត និង​ច្រៀង​រួម​គ្នា​នូវ​បទ​ចម្រៀង​ប្រជាប្រិយ​ខ្មែរ​ប្រមាណ​ជិត ១០​បទ ភាគច្រើន​សុទ្ធ​ជា​ចង្វាក់​រាំ​វង់។ លោក​ថា បទ​ចម្រៀង​ទាំង​នោះ​សុទ្ធ​ជា​បទ​មរតក​ដើម ហើយ​លោក និង Riya រួម​គ្នា​ធ្វើ ទុក​ជា​ចំណង​ដៃ​សម្រាប់​បង​ប្អូន​ខ្មែរ​ស្ដាប់ និង​រាំ​លេង​កម្សាន្ត​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ដែល​នឹង​មក​ដល់​ពេល​ខាង​មុខ​នេះ។

នេះ​គឺ​ជា​ការងារ​សិល្បៈ​លើក​ដំបូង​របស់ អ្នក​លក់​ឡេ​លើ​អនឡាញ​ល្បី​ឈ្មោះ។ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្ដី Riya ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​បាន​យ៉ាង​ល្អ មិន​ខុស​គ្នា​ប៉ុន្មាន​នឹង​សិល្បការិនី​អាជីព​នោះ​ឡើយ។ ចំណុច​នេះ លោក អេនឌី ខ្លួន​ឯង​ក៏​ស្ងើច​សរសើរ​ដែរ។

តារា​ប្រុស​លើក​ឡើង​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​សមត្ថភាព​សិល្បៈ​របស់​អ្នក​លក់​ឡេ ពោល​គឺ​ធ្វើ​បាន​ល្អ​ទាំង​កាយវិការ ទឹក​មុខ ការ​ចូល​តួ​បាន​ល្អ។ មិន​ត្រឹម​ប៉ុណ្ណឹង Riya មិន​ត្រឹម​តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​នោះ​ទេ សូម្បី​តែ​សំឡេង​ក៏​ល្អ​ល្មម​អាច​ទទួល​យក​បាន​ដែរ។ "និយាយ​ទៅ​សំឡេង​គាត់ ជា​សំឡេង​អ្នក​ចម្រៀង ប្រសិន​បើ​គាត់​ចង់ ហើយ​កុំ​ស្រែក​លក់​ឡេ​ខ្លាំង ធ្វើ​ឲ្យ​ខូច​សំឡេង គឺ​សំឡេង​គាត់​អាច​ធ្វើ​អ្នក​ចម្រៀង​បាន!”។ អេនឌី ថ្លែង។

Love Riya នឹង​លោក អេនឌី បាន​ច្រៀង និង​សម្ដែង​រួម​គ្នា​បទ​បទ​ចម្រៀង​ជិត ១០​បទ ក្នុង​នោះ​មាន​ដូច​ជា​បទ "នារី​សម័យ" “ស្រី​ស្រស់​ប្រុស​ស្អាត" និង​បទ "ខែ​ចែត្រ​ចូល​ឆ្នាំ" ជា​ដើម។ បទ​ទាំង​នេះ​បាន​បង្ហោះ​ចេញ​រួច​ហើយ​នៅ​លើ​ប្រព័ន្ធ​យូធូប។ តាម​លោក អេនឌី នៅ​មាន​បទ​ចម្រៀង​របស់​ពួក​គេ ៣-៤ បទ​ទៀត នឹង​ចេញ​បន្តបន្ទាប់​ឆាប់​ៗ​ខាង​មុខ​នេះ។

តោះ...ទៅ​មើល​ការ​សម្ដែង​របស់​អ្នក​លក់​ឡេង​ទាំង​អស់​គ្នា តិច​ថា​មិន​ជឿ!

អត្ថបទ៖ ទារិកា