អ្នក​គាំទ្រ​​នីហ្សេរីយ៉ា​​ឡាំប៉ា​អុកឡុក​ពេញ​ទីលាន ក្រោយ​​ក្រុម​ខ្លួន​មិន​​បាន​ទៅ World Cup

  • 2022-03-30 02:01:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​ប៉ូលិស​បាន​បង្ខំ​ចិត្ត​បាញ់​ឧស្ម័ន​​បង្ហូរ​ទឹក​ផ្នែក​​ទៅ​លើ​ក្រុម​អ្នក​គាំទ្រ​របស់​​​នីហ្សេរីយ៉ា បន្ទាប់​ពី​ពួក​គេ​បាន​អុកឡុក​ពេញ​ទីលាន​ក្រោយ​ក្រុម​របស់​ខ្លួន​លេង​ស្មើ ១-១ ជាមួយ​ហ្គាណា។

ការ​ប្រកួត​កាល​ពី​ជើង​ទី​មួយ​ក្នុង​ទឹក​ដី​​ហ្គាណា ក្រុម​ទាំង​ពីរ​បញ្ចប់​លទ្ធផល ០-០។ សម្រាប់​ការ​លេង​ជើង​ទី​ពីរ​ក្នុង​ដី​របស់​នីហ្សេរីយ៉ា​វិញ ពួក​គេ​ស្មើ​គ្នា ១-១ នេះ​​មាន​ន័យ​ថា​ហ្គាណា​ជា​ក្រុម​បាន​ឡើង​ទៅ​កាន់ World Cup ២០២០ ក្រោយ​សារ​គ្រាប់​ចំណេញ​ក្រៅ​ដី។

ក្រោយ​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត ក្រុម​អ្នក​គាំទ្រ​នីហ្សេរីយ៉ា​​ដែល​ស្ថិត​ក្នុង​កីឡដ្ឋាន Abuja National Stadium ខឹង​សម្បារ​ជា​ខ្លាំង ពេល​ដឹក​ថា​ក្រុម​ខ្លួន​ធ្លាក់។ អ្នក​គាំទ្រ​នីហ្សេរីយ៉ា​​រាប់រាយ​បាន​សម្រុក​ចូល​ទីលាន និង​បង្ក​ការ​អុកឡុក រហូត​ប៉ូលិស​សម្រេច​ចិត្ត​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​​ភ្នែក​ដើម្បី​បំបែក។

ហ្គាណា​នឹង​ចូលរួម​ជាមួយ​សេណេហ្គាល់​ ម៉ារ៉ុក​ ទុយណេស៊ី និង​កាមេរ៉ូន​ ជា​ក្រុម​មក​ពី​ទ្វីប​អាហ្រ្វិក​​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍ World Cup ២០២២ នៅ​ប្រទេស​កាតា៕ ​

​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ