ឡាន​​របស់​ Foxconn បង្ហាញ​មុខមាត់អេមមែនទែន សាកពេញ​បើកបានដល់ ៧០០គ.ម

  • 2022-03-30 02:15:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​អគ្គិសនី Foxtron Model C បាន​បង្ហាញ​ខ្លួន​ជាផ្លូវការ​ហើយ​ ក្នុង​ពិព័រណ៌យានយន្ត Bangkok International Motor Show 2022។ ការចេញ​រថយន្ត​នេះ បន្ទាប់​ពីក្រុមហ៊ុន PTT ប្រកាស​សម្ព័ន្ធភាព​ជាមួយ​ Foxconn ក្នុង​នោះ​បច្ចេកវិទ្យារបស់ Foxconn ប្រមាណ ៤០% នឹង​រុញ​ឱ្យថៃ​ ក្លាយ​ជាជម្រុក​រថយន្តអគ្គិសនីមួយ​ក្នុងទីផ្សារ​អាស៊ាន។

រថយន្ត SUV ៧កៅអីនេះ ត្រូវបាន​អភិវឌ្ឍ​លើគ្រោងឆ្អឹង HIM ដែល​ជាគ្រោង​ឆ្អឹងបើកចំហរ​មួយ​សម្រាប់​រថយន្ត​អគ្គិសនី​ទូទៅ។ វា​មាន​ប្រវែង ៤៦៤០មម ទទឹង ២១៨៥មម និងប្រវែង​ពីកង់មុខទៅកង់​ក្រោយ ២៨៦០មម។

Foxtron Model C បំពាក់​ម៉ូទ័រ​អគ្គិសនី​មួយ ដែលមាន​កម្លាំង ៤០០សេះ និង​កម្លាំង​រមួល ៧០០ញ៉ូតុនម៉ែត្រ រត់ប៉ុង២។ វាអាច​ជាន់ស្ទុះពី ០-១០០គ.ម/ម៉ ប្រើពេលតែ ៣,៨វិនាទី។ យ៉ាងណាមិញ ទំហំអាគុយ​មិនត្រូវបានបញ្ជាក់ទេ ប៉ុន្តែគេដឹងថា ពេលសាកពេញ​ម្តង​អាច​បើកដល់ ៧០០គីឡូម៉ែត្រ។

គួរ​បញ្ជាក់​ថា រថយន្ត Model C គឺ​ជារថយន្តអគ្គិសនីមួយ​ក្នុងចំណោម​បីម៉ូដែល ដែល Foxconn បាន​បញ្ចេញ​កាលពីខែតុលា ឆ្នាំ​២០២១កន្លងទៅ។ ២ម៉ូដែលទៀត គឺ Model E ជាប្រភេទ Sedan និង​ Model ជាប្រភេទ​រថយន្ត​ក្រុង។ រថយន្តទាំងបីម៉ូដែល គឺ​ស្ថិតក្រោម​ឈ្មោះម៉ាក Foxtron ទាំងអស់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី