ពេលឪពុកទាំងពីរ ធ្លាក់ខ្លួនឈឺដោយជំងឺលើសឈាមដូចគ្នា ទើបដឹងច្បាស់ពីទឹកចិត្ដកតញ្ញូរបស់ កាឆយ

  • 2022-03-31 02:46:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងកំប្លែង យូ សុខសុធា ហៅកាឆយ បានបង្ហាញទឹកចិត្ដកតញ្ញូចំពោះឪពុកទាំង២របស់ខ្លួន គឺលោក សង់ ស៊ីស និងលោក ព្រហ្ម ម៉ាញ ដែលពួកគាត់ កំពុងមានជំងឺលើសឈាមប្រចាំកាយដូចគ្នា។ អ្នកនាង កាឆយ បានដាក់ចិត្ដដាក់កាយបម្រើលោកទាំងពីរកាន់តែខ្លាំង​ ក្រោយពួកគាត់ធ្លាក់ខ្លួនឈឺ។

តារាស្រីវ័យជ្ររូបនេះ បានបញ្ចេញរូបថត២សន្លឹកភ្ជាប់ដោយសំណេរខ្លីមួយតាមបណ្ដាញសង្គមកាលពីល្ងាចមិញថា៖ “ខំធ្វើអំពើល្អ ទាន់នៅរស់ ដល់ពេលទៅបាត់ កុំស្ដាយក្រោយ"។ តាមរយៈរូបថតទាំង២សន្លឹក គេឃើញអ្នកនាង កាឆយ កំពុងលុតជង្គង់ កាត់ក្រចកជើងឲ្យឪពុកបង្កើតរបស់ខ្លួន គឺតារាកំប្លែងជើងចាស់ សង់ ស៊ីស។ រីឯ១សន្លឹកទៀត បង្ហាញពីស្ថានភាពលោក ព្រហ្ម ម៉ាញ ដែលជាឪពុកធម៌របស់នាង កំពុងសម្រាកលើគ្រែពេទ្យ ក្រោមការមើលថែរបស់នាងជាប្រចាំដែរ។

តារាកំប្លែងជើងចាស់ សង់ ស៊ីស បានធ្លាក់ខ្លួនឈឺដោយជំងឺលើសឈាមមុនលោក ព្រហ្ម ម៉ាញ ដោយលោកធ្លាប់សម្ពាធឈាមធ្វើទុក្ខរហូតដល់និយាយលែងច្បាស់ ហើយដៃជើងក៏លែងដើរត្រង់ ឬកាន់អ្វីធ្ងន់ៗបាន។ រីឯលោក ព្រហ្ម ម៉ាញ វិញ ទើបតែបង្ហាញអាការៈធ្ងន់ធ្ងរ នៃជំងឺលើសឈាមនៅចុងខែមីនា ឆ្នាំ២០២២ នេះ ប៉ុន្ដែបច្ចុប្បន្នលោកមានសុខភាពល្អធម្មតាវិញហើយ ក្រោយពីក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះ ហើយទទួលបានការមើលថែយ៉ាងដិតដល់គ្រួសារ និងអ្នកនាងកាឆយ៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម