វណ្ណថង​ និង​ វ៉ាន់​ វឿន​ ៖ កម្មវិធី​នៅ​សៀមរាប​គឺ​វ៉ៃ​លក្ខណៈ​សេរី​គុន​ខ្មែរ​នោះ​ទេ​

  • 2022-03-31 03:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈិត​ សេរីវណ្ណថង​ បាន​បញ្ជាក់​ថា​កម្មវិធី​ប្រកួត​ដ៏​ធំ​នៅ​ខេត្ត​សៀមរាប​ គឺ​រូប​គេ​ និង​ វ៉ាន់​ វឿន​ វ៉ៃ​លក្ខណៈ​សេរី​គុន​ខ្មែរ​នោះ​ទេ​ មិនមែន​បែប​ Kick Boxing​ នោះ​ឡើយ។​

ឈិត សេរីវណ្ណថង (រូបភាព វណ្ណថង)

លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ វណ្ណថង​ ថា​ក្នុង​តារាង​កម្មវិធី​នោះ​គឺ​គេ​ដាក់​ Kick Boxing ទាំង​អស់​ ប៉ុន្តែ​ចំពោះ​រូប​គេ​ និង​វ៉ាន់​ វឿន​ គឺ​វ៉ៃ​បែប​សេរី​នោះ​ទេ។​ ការ​ប្រកួត​បែប​សេរី​នេះ​ដែរ​គឺ​ល្អ​ និង​ងាយ​ស្រួល​បន្តិច​ផង​ដែរ​សម្រាប់​ វណ្ណថង​ និង​អាច​មាន​ប្រើ​បាន​គ្រប់​ក្បាច់​តែ​ម្ដង។​

កីឡាករ​មក​ពី​ខេត្ត​បាត់ដំបង​ខាង​លើ​នេះ​ ថា​ពិត​ជា​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ថ្នាក់​ដឹកនាំ​ទុកចិត្ត​ និង​ជ្រើសរើស​ឲ្យ​ឡើង​ប្រកួត​កម្មវិធី​នៅ​ស្ដេច​ប្រដាល់​អង្គរ។​ ជា​មោទកភាព​ដែល​ខ្លួន​បាន​ផ្សព្វផ្សាយ​ពី​ក្បាច់គុន​ខ្មែរ​ទៅ​​ឆាក​អន្តរជាតិ។

កម្មវិធីប្រកួតស្ដេចប្រដាល់អង្គរ

រំលឹក​ដែរ​ថា​ កម្មវិធី​ស្ដេច​ប្រដាល់​អង្គរ​ ដែល​មាន​១០​គូ​សុទ្ធតែ​ជើង​ខ្លាំង​លំដាប់​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១០​ ខែ​មេសា​ ២០២២​ នៅ​មុខ​អង្គរ៕​

អត្ថបទ៖ នួន ស៊ីណា​