Studio Display ថ្លៃមែនតែបើបានដឹងចំណុចនេះហើយ អ្នកនឹងលាន់មាត់មិនខាន

  • 2022-03-31 04:36:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Studio Diplay ជាអេក្រង់ជំនាន់ថ្មីរបស់ក្រុមហ៊ុនផ្លែប៉ោម មានរូបរាងស្រដៀងនឹង iMac 24 inch ប៉ុន្តែមានទំហំអេក្រង់ធំជាងដល់ ២៧អ៊ីញ។ ដោយសារតែបែបនេះហើយ ទើបអេក្រង់នេះត្រូវបានមនុស្សភាគច្រើនគិតថា វាមិនស័ក្កសមនឹងតម្លៃខ្លួនរបស់វា ដែលថ្លៃជាង iMac មានម៉ាស៊ីនមកស្រាប់ទៅទៀត។

យោងតាមវីដេអូបង្ហាញគ្រឿងក្នុងនៃអេក្រង់ Studio Diplay របស់ក្រុម iFixit បានបង្ហាញថាគ្រឿងក្នុងរបស់វាមានលក្ខណៈសាំញ៉ាំមែនទែន ហើយក្នុងនោះដែរ វាធ្វើឲ្យអេក្រង់ផ្ទាល់មានភាពក្រាស់ជាង iMac ដល់ទៅ ៥០ភាគរយ។ មូលហេតុដែលធ្វើឲ្យវាក្រាស់ និងសាំញ៉ាំនោះគឺ multi-board និង power supply board ត្រូវបានដាក់ភ្ជាប់គ្នាជាមួយនឹងអេក្រង់ផ្ទាល់ ខុសពី iMac ដែលត្រូវការដុំ Adaptor មួយនៅខាងក្រៅ។ ស្តាប់ទៅរាងដូចសាមញ្ញ តែតាមពិត Apple ត្រូវគិតគូរច្រើនមែនទែន ទម្រាំអាចដាក់បញ្ចូល Power Suppy ចូលក្នុងតួរម៉ាស៊ីន ហើយរក្សាកម្រាស់ឲ្យនៅស្តើង។ វាជួយឲ្យ Studio Diplay កាន់តែងាយស្រួលប្រើជាងមុន និងមិនផ្តល់ភាពរញ៉េរញ៉ៃច្រើនពេលដាក់លើតុ។

ក្រៅពីចំណុចធំខាងលើហើយ Studio Diplay ក៏ត្រូវបានបំពាក់មកដោយប្រព័ន្ធកាមេរ៉ា ដែលមានររូបរាងស្រដៀងនឹងកាមេរ៉ាមុខ ដែលបំពាក់នៅលើ iPhone 11 ផងដែរ។ ហើយត្រង់ចំណុចនេះ អាចនឹងមិនសូវចំលែកទេ ព្រោះជាក់ស្តែង Studio Diplay នេះក៏បំពាក់ដោយ CPU A13 របស់ iPhone 11 ស្រាប់៕

ចង់ដឹងច្បាស់អាចទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី