ប្រធាន FIFA ​ថា​ស្ទើរ​ស្រក់​ទឹក​ភ្នែក ​ពេល​ឃើញ​អ៊ីតាលី​មិន​បាន​លេង World Cup ​

  • 2022-04-01 02:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Gianni Infantino ​បាន​និយាយ​ថា​ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក​ទៅ​ហើយ​នៅ​ពេល​ឃើញ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​មិន​អាច​លេង​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ​បាន​។

​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​មិន​មាន​ឱកាស​បាន​លេង World Cup 2022 ​នៅ​ប្រទេស​កាតា​ទេ ​បន្ទាប់​ពី​ពួកគេ​លេង Play Off ​ចាញ់​ក្រុម​ម៉ាសេដូន​កន្លង​ទៅ។ ​ការ​អវត្តមាន​នេះ​ដែរ គឺ​ជា​លើក​ទី​២​ហើយ​សម្រាប់​អ៊ីតាលី ព្រោះ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ ពួកគេ​ក៏​មិន​អាច​ចូល​លេង​បាន​ដូច​គ្នា។ ​

ការ​មិន​មាន​វត្ដមាន​ជើង​ឯក Euro2020 ​ចូល​លេង​នៅ World Cup ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Gianni Infantino ​ប្រធាន FIFA ​ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក​ទៅ​ហើយ។ ​លោក​ជឿ​ជាក់​ថា​នេះ​ជា​រឿង​មិន​ល្អ​ទេ​សម្រាប់​ប្រជាជន​អ៊ីតាលី ព្រោះ​បាល់ទាត់​ជា​ពិសេស​នៅ World Cup ​គឺ​ជា​រឿង​ដែល​គ្រប់​គ្នា​មិន​អាច​រំលង​បាន​នោះ​ទេ៕​

ប្រភព៖ Dailymail   អត្ថបទ៖ នរវិទូ