សៀមរាបឡូយគ្រប់យ៉ាង! ឥឡូវមានផ្សារបណ្តែតទឹក ចាំទទួលភ្ញៀវទេសចរកម្សាន្តលើស្ទឹងទៀត ទប់អារម្មណ៍លែងជាប់ហើយ
- 2022-04-01 02:19:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀមរាបឡូយគ្រប់យ៉ាង! ឥឡូវមានផ្សារបណ្តែតទឹក ចាំទទួលភ្ញៀវទេសចរកម្សាន្តលើស្ទឹងទៀត ទប់អារម្មណ៍លែងជាប់ហើយ
ចន្លោះមិនឃើញ
បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាពិធីដ៏សំខាន់បំផុតមួយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងជាឱកាសដ៏សែនមានអត្ថន័យមួយឆ្នាំមានតែម្តង ដែលបងប្អូនអាចចំណាយពេលជាមួយក្រុមគ្រូសារមនុស្សជាទីស្រឡាញ់បានយ៉ាងសប្បាយរីករាយ។ បន្ទាប់ពីខកខានប្រារព្វអស់រយ:ពេល២ឆ្នាំដោយសារតែវិបត្តិកូវីដ១៩ ឆ្នាំថ្មី២០២២នេះរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរាជធានីខេត្តទូទាំងប្រទេសត្រៀមរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំឡើងវិញ។
បើក្រលេកទៅមើលសៀមរាបអង្គរ ដែនដីអទិទេព និងជាដួងចិត្តរបស់កម្ពុជាឯណោះវិញ ឃើញថាពេលនេះអាជ្ញាធរក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទីនោះកំពុងតែមមាញឹកពួតដៃគ្នារៀបចំលម្អ សម្រស់ នៅតាមដងវិថីតូចធំ អមដោយធម្មជាតិដើមឈើតូចធំម្លប់ត្រឈឹងត្រឈៃយ៉ាងស្រស់បំព្រងនិងមានបំពាក់ទៅដោយទង់ជាតិកម្ពុជាយ៉ាងប្រណីត ពិសេសតំបន់ដងស្ទឹងសៀមរាបទៀតសោត ក៏កំពុងតែសម្រុករៀបចំលម្អ មានរៀបចំជាផ្សារអណ្តែតលើផ្ទៃទឹកលក់ជាមុខ មុខអាហារទទួលគ្រប់បែបយ៉ាងទៀត ទៀតសម្រាប់ ត្រៀមទទួលភ្ញៀវទេសចរមកកម្សាន្ត នៅតាមដងស្ទឹង ឃើញទិដ្ឋភាពនេះរំភើបនឹកចង់ទៅលេងសៀមរាបឆាប់ៗ។
ប្រភពរូបថត៖រាមភូមិ និងអង្គរដែនដីអទិទេព