WhatsApp ដាក់ឱ្យប្រើប្រាស់មុខងារថ្មីមួយចំនួន ទាក់ទងនឹងការផ្ញើសារជាសំឡេង

  • 2022-04-04 03:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផ្ញើសារជាសំឡេងជាទម្រង់ទំនាក់ទំនងដ៏ពេញនិយមមួយសម្រាប់កម្មវិធីទំនាក់ទំនងសង្គម។ សម្រាប់កម្មវិធី WhatsApp វិញ ជាមធ្យមានសារជាសំឡេងចំនួនប្រហែល ៧ពាន់លានត្រូវបានផ្ញើនៅលើវេទិកាជារៀងរាល់ថ្ងៃ។

ដូច្នេះហើយបានជា WhatsApp កាលពីពេលថ្មីៗនេះ បានបន្ថែមមុខងារមួយចំនួនទៀតដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតមានដូចជា៖

  • អាចស្ដាប់សារសំឡេងទោះជាមិននៅក្នុងឆាត (Out of Chat Playback): អ្នកប្រើប្រាស់អាចស្តាប់សារជាសំឡេងនៅខាងក្រៅការជជែក ដូច្នេះពួកគេអាចអាន និងឆ្លើយតបទៅនឹងសារផ្សេងទៀតបាន។

  • ផ្អាក/បន្តការថតសារសំឡេង (Pause/Resume Recording): ពេល​ថត​សារ​ជា​សំឡេង លោកអ្នក​អាច​ផ្អាក​ការ​ថត​ហើយបន្តនៅពេលក្រោយ ក្នុងករណីដែលលោកអ្នក​ត្រូវ​បាន​រំខាន ឬត្រូវការប្រមូលព័ត៌មានបន្ថែម។

  • សេចក្តីព្រាង (Draft Preview): ស្តាប់សារជាសំឡេងរបស់អ្នកមុនពេលផ្ញើចេញ។

  • ចងចាំការស្តាប់សារ (Remember Playback): ប្រសិនបើលោកអ្នកផ្អាកពេលស្តាប់សារជាសំឡេង លោកអ្នកអាចជ្រើសរើសកន្លែងដែលអ្នកបានផ្អាក នៅពេលត្រឡប់មកស្ដាប់សារនោះវិញ៕

ប្រភព៖ Anti Cyber Crime

អត្ថបទថ្មី