​ទឹកក្រូចអាយស៍ IZE បង្កើតជម្រើសកំប៉ុងថ្មី ២៥០មីលីលីត្រ តម្លៃត្រឹមតែ ១ ០០០រៀល

  • 2022-04-04 09:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ដើម្បីបំពេញតម្រូវការ និងផ្តល់ជាជម្រើសថ្មីបន្ថែមទៀតដល់អតិថិជន ក្រុមហ៊ុនបានសម្រេចផលិតទឹកក្រូចអាយស៍ IZE កូឡាកំប៉ុងថ្មីចំណុះ ២៥០មីលីលីត្រ ដែលមានតម្លៃត្រឹមតែ ១ ០០០រៀលតែប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា ទឹកក្រូចអាយស៍ IZE កូឡាកំប៉ុងថ្មីមានរសជាតិឆ្ងាញ់ដដែល និងរូបរាងឡូយ កាលីប ដែលមានតម្លៃពិសេស និងមើលទៅទាក់ភ្នែកស័ក្តិសមសម្រាប់យុវវ័យសម័យថ្មី។ មូលហេតុសំខាន់នៃការបង្កើតជម្រើសកំប៉ុងថ្មីចំណុះ ២៥០មីលីលីត្រនេះ​ គឺដើម្បីផ្តល់ជាជម្រើសល្អបំផុតសម្រាប់អតិថិជនទូទៅជាវទៅទទួលភ្ញៀវក្នុងកម្មវិធីជួបជុំដូចជាពិធីមង្គលការ ខួបកំណើត ឡើងគេហដ្ឋាន និងពិធីជប់លៀងជាដើម។

ទឹកក្រូចអាយស៍ IZE កូឡាកំប៉ុងថ្មីចំណុះ២៥០មីលីលីត្រ នឹងចាប់ផ្តើមលក់នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ ហើយអ្វីដែលកាន់តែរំភើបរីករាយទៀតនោះ ក្នុងអំឡុងពេលនៃការសម្ពោធកំប៉ុងថ្មីនេះ ក្រុមហ៊ុននឹងមានការផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេសដល់អតិថិជននៅទូទំាងប្រទេស​។ ដើម្បីទទួលបានព័ត៌មានថ្មី អតិថិជន អាចតាមដានទំព័រហ៊្វេសប៊ុក ទឹកក្រូចអាយស៍ IZE តាមរយៈ https://www.facebook.com

គួរបញ្ជាក់ថា ទឹកក្រូចអាយស៍ IZE គឺជាផលិតផលដ៏ល្បី និងពេញនិយមជាខ្លាំងសម្រាប់យុវវ័យសម័យថ្មីដែលមាន៣រសជាតិ រសជាតិកូឡា រសជាតិផ្លែឈើចម្រុះ និងរសជាតិក្រូចឆ្មារ វេចខ្ចប់ក្នុងដប និងកំប៉ុងយ៉ាងស្រស់ស្អាត និងឡូយ កាលីបជាខ្លាំង។ ពិសាទឹកក្រូចអាយស៍ IZE ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយ និងឡូយ កាលីបគ្រប់ពេល៕

ទឹកក្រូចអាយស៍ IZE WHAT THE FUN!