កាក់ឆ្កែទី១ Shiba Inu ប្រកាសលោតចូល Metaverse ត្រៀមដី ១០ម៉ឺនឡូតិ៍លក់

  • 2022-04-05 03:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លុយគ្រីបតូ Shiba Inu ជាកាក់ឆ្កែ meme ដំបូងគេដែលបានប្រកាសគម្រោងដ៏ធំ នឹងឈានទៅបង្កើតពិភព Metaverse ផ្ទាល់ខ្លួន មានឈ្មោះថា “Shib: The Metaverse”។

រូបតំណាង

អ្នកអភិវឌ្ឍបង្ហើបថា វានឹងជាគម្រោងដ៏ធំជាងគេ បើប្រៀបនឹងគម្រោងរបស់កាក់ដទៃ ត្បិតវានឹងមានផែនទីផ្ទុកដីឡូតិ៍ដល់ទៅ ១០ម៉ឺនប្លង់ឯណោះ។ ហើយដីទាំងនេះ នឹងមានតម្លៃខុសៗគ្នាទៅតាមទីតាំងផង និងអាចរកចំណូលមកវិញបានផងដែរ។

យ៉ាងណាគម្រោងនេះ គេមិនទាន់ដឹងពីពេលវេលាជាក់លាក់សម្រាប់ដាក់លក់ដីក្នុង Metavere នៅឡើយទេ។

គួរបញ្ជាក់ថា Shiba Inu ជា meme-coin ដែលបង្កើតឡើងក្នុង ឆ្នាំ២០២០ ដោយជនអនាមិកមួយក្រុម។ វាត្រូវបានបង្កើតដោយយកគម្រូតាមកាក់ដ៏ល្បី DogeCoin។

បច្ចុប្បន្ន កាក់ Shiba Inu កំពុងមានតម្លៃប្រមាណ $0.00002667 ក្នុង១កាក់ និងមានទំហំជួញដូរ ប្រមាណ ១ពាន់លានដុល្លារ ក្នុងរយៈពេល ២៤ម៉ោង នេះបើយោងតាមប្រភព Coin Market Cap គិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២៕

ប្រភព៖ Bitcoin   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម