Honda ទំនង​ចាប់​អារម្មណ៍​ចង់​បោះ​ទន់​ទៅ​លើ​ក្លឹប​បាល់ទាត់​មួយ​ នៅ​ប្រទេស​នីហ្សេរីយ៉ា​

  • 2022-04-05 11:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Kaisuke Honda អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​ធ្វើ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​ Twiiter របស់​លោក​នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​ទំនង​ជា​ចង់​បោះ​ទន់​ទៅ​ក្លឹប​បាល់ទាត់​មួយ​នៅ​ប្រទេស​នីហ្សេរីយ៉ា​។

លោក​ Honda បាន​សរសេរ​ថា​៖" ខ្ញុំ​ចាប់​អារម្មណ៍​នឹង​ក្រុម​ហ៊ុន​ Football(Soccer) Club DAO។ ខ្ញុំ​កំពុង​តែ​ស្វែងរក​អ្នក​ដែល​ចូល​រួម​ជា​មួយ​ខ្ញុំ​ក្នុង​គម្រោង​មួយ​នេះ​ច្បាស់​លាស់​ "។

លោក​បាន​បាន​បន្ត​ថា​៖" ខ្ញុំចាប់​បាន​ផ្ដើម​គម្រោង​វិនិយោគ​មួយ​នេះ​នៅ​ប្រទេស​នីហ្សេរីយ៉ា​ "។

បើ​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Football Club DAO ជា​ក្រុម​ហ៊ុន​ទិញ​លក់​ក្លឹប​ និង​កីឡាករ​ទូទាំង​ប្រទេស​ ដែល​មាន​គោលបំណង​លើក​ស្ទួយ​វិស័យ​បាល់ទាត់។​ ដូច្នេះ​បើ​តាម​ដែល​អ្វី​លោក​ Honda បាន​សរសេរ​ មាន​ន័យ​លោក​ទំនង​ជា​ចាប់អារម្មណ៍​ចង់​វិយោគ​លើ​ក្លឹប​ណា​មួយ​នៅ​ប្រទេស​នីហ្សេរីយ៉ា​ហើយ​៕

អត្ថបទ៖ ហ៊ីម រស្មី