កាន់តែពិសេស លេចមុខតួស្រីក្នុងរឿង 'Squid Game' ក្នុង MV របស់ The Weeknd

  • 2022-04-06 06:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងឆ្នើមកូរ៉េខាងត្បូង Jung Ho Yeon បានបង្ហាញខ្លួននៅក្នុងបទ "Out of Time" ដែលជាស្នាដៃទើបតែចេញក្ដៅៗប៉ុន្មានម៉ៅងមុននេះរបស់ The Weeknd ដែលបានចេញផ្សាយលលើ You Tube។

The Weeknd បានចេញផ្សាយផលិតផលតន្ត្រីថ្មីមួយដែលមានចំណងជើងថា “Out of Time” ដោយមានការចូលរួមពីតារាសម្តែង Jim Carrey និងតួឯកស្រី “Squid Game” Jung Ho Yeon ។

Jung Ho Yeon ទទួលបានការចាប់អារម្មណ៍ និងទាក់ទាញយ៉ាងខ្លាំងតាំងពីឈុតដំបូងនៃ MV ក្នុងឈុតសិចស៊ីពណ៌ខ្មៅ លេងទឹកមុខមុតកាច។ នៅក្នុងបទនេះ នាងដើរតួជាគូស្នេហ៍របស់តួឯកប្រុស ។

នេះជាការសហការលើកដំបូងរបស់ Jung Ho Yeon ជាមួយ The Weeknd ហើយតារាស្រីរូបនេះ ក៏ក្ដោបឱកាសសាកល្បងក្នុងកម្មវិធីទូរទស្សន៍ដំបូងរបស់ហូលីវូដដែលមានឈ្មោះថា Disclaimer។ Jung Ho Yeon ទទួលបានភាពល្បីល្បាញទូទាំងពិភពលោកពេញយ៉ាងលឿនបំផុត តាមរយៈ សមត្ថភាព និងតួនាទីរបស់នាងក្នុងខ្សែភាពយន្ត Squid Game៕

អត្ថបទ៖ Kesor