Mario Gotze សោកស្ដាយ​ដែល​បោះ​បង់​ Liverpool ទៅ​លេង​ឲ្យ​ Dortmund កាល​ពី​ឆ្នាំ​២០១៦

  • 2022-04-07 13:11:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ PSV Eindhoven កីឡាករ​ Mario Gotze បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Daily Mail នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​ថា​ សោក​ស្ដាយ​ដែល​បោះ​បង់​ឱកាស​ទៅ​លេង​ឲ្យ​ក្លឹប​ Liverpool ដោយ​ជ្រើស​ទៅ​លេង​ឲ្យ​ក្លឹប​ Dortmud ទៅ​វិញ​ក្រោយ​ចាកចេញ​ពី​ក្លឹប​ Bayern Munich នៅ​ឆ្នាំ​២០១៦។

Gotze បាន​និយាយ​ថា​៖ ខ្ញុំ​នៅ​តែ​មាន​ទំនាក់ទំនង​ជា​មួយ​លោក​ Klopp ជាប់​លាប់​អញ្ចឹង​ យើង​ក៏​បាន​និយាយ​ពី​រឿង​កាល​ពី​មុន​ដែល​ខ្ញុំ​ប៊ិះ​ទៅ​លេង​ឲ្យ​ Liverpool តែ​មិន​អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ "។

ខ្សែ​បម្រើ​រូប​នេះ​បន្ត​ថា​៖" សួរ​ថា​ខ្ញុំ​ស្ដាយ​អត់? វា​ពិបាក​ណាស់​បើ​និយាយ​កាល​មុន​ហ្នឹង​ តែ​បើ​សួរ​ឥឡូវ​នេះ​ ច្បាស់​ណាស់​ខ្ញុំ​ស្ដាយ​ ខ្ញុំ​គួរ​តែ​មក​ចូល​រួម​ជា​មួយ​ Liverpool។ ខ្ញុំ​គ្រាន់​តែ​សម្រេច​ចិត្ត​ខុសមួយ​ហ្នឹង​ តែ​ខ្ញុំ​មិន​ទៅ​ស្ដាយ​អី​ណាស់​ណា​ទេ​ "។

មូលហេតុ​ដែល​ Gotze ថា​គេ​គួរ​ទៅ​លេង​ឲ្យ​ Liverpool កាល​នោះ​គឺ​ដោយ​សារ​តែ​ លោក​ Klopp ទៅ​ដឹកនាំ​ទី​នោះ​ ដោយ​ខ្សែ​បម្រើ​រូប​នេះ​បាន​និយាយ​សរសើរ​ពី​ Klopp យ៉ាង​ខ្លាំង​ដោយ​ថា​លោក​អាច​ជា​មិត្ត​ផង​និង​មេ​របស់​គេ​ផង​ ដោយ​សារ​ទំនាក់​ទំនង​បែប​នេះ​គេ​ជឿ​ថា​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​សមត្ថភាព​របស់​កាន់​តែ​ល្អ​ប្រសើរ​ ដោយ​សារ​តែ​គេ​នឹង​ខិត​ខំ​អស់​លទ្ធភាព​។

ខ្សែ​បម្រើ​រូប​នេះ​ក៏​បាន​លើ​កឈ្មោះ​ លោក​ Pep ផង​ដែរ​ដែល​ធ្លាប់​ដឹកនាំ​គេ​កាល​នៅ​ Bayern ដោយ​ថា​ អ្នកចាត់​ការ​ទាំង​នេះ​សុទ្ធ​តែ​ជួយ​ដល់​គេ​ខ្លាំង​ក្នុង​អាជីព​កីឡាករ​បាល់ទាត់​។

សូម​រំលឹក​ផង​ដែរ​ថា​ Gotze ចប់​កុងត្រា​ជា​មួយ​ទៅ​ចូល​រួម​ Dortmund នៅ​ឆ្នាំ​២០១៦ និង​ចប់​កុងត្រា​នៅ​ឆ្នាំ​២០២០ ហើយ​ក៏​ផ្លាស់​មក​ PSV ក្នុង​លក្ខណៈ​ Free Agent ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី