Rihanna បន្តក្លាយជាតារាចម្រៀងស្រីមានទ្រព្យច្រើនបំផុត

  • 2022-04-08 06:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយនឹងទ្រព្យសម្បត្តិ ១.៧ ពាន់លានដុល្លារ Rihanna បន្តកាន់តំណែងជាតារាចម្រៀងស្រីដែលមានជាងគេបំផុតនៅលើពិភពលោក។ នៅឆ្នាំ ២០២១ នាងត្រូវបានគេផ្តល់កិត្តិយក្លាយជាមហាសេដ្ឋី USD ដំបូងរបស់ប្រទេសនៅ Barbados

កាលពីថ្មីៗនេះ សារព័ត៌មាន Daily Star បានរាយការណ៍ថា តារាចម្រៀងប៉ុប Rihanna បានចូលរួមជាផ្លូវការក្នុង បញ្ជីមហាសេដ្ឋី Forbes ។

នៅឆ្នាំ២០២២នេះ នាងបន្តរក្សាកំណត់ត្រាជាតារាចម្រៀងស្រីដែលមានជាងគេបំផុតក្នុងពិភពលោក។ អ្នកចម្រៀង Umbrella បានបង្ហាញខ្លួននៅក្នុងបញ្ជីជាមួយ Elon Musk, Jeff Bezos, Jay-Z និង Kanye West។ Rihanna ត្រូវបាន ទស្សនាវដ្ដី Forbes វាយតម្លៃ ថាមានទ្រព្យសម្បត្តិរហូតដល់ ១,៧ ពាន់លានដុល្លារ។ ភាគច្រើននៃប្រាក់របស់នាងបានមកពីម៉ាកគ្រឿងសំអាង Fenty Beauty និងភាគហ៊ុន ៣០% បានមកពីខោអាវទ្រនាប់ Savage x Fenty ។

Fenty Beauty ដែលជាបណ្តាញគ្រឿងសំអាងដែលគ្រប់គ្រងដោយតារាចម្រៀងស្រីរូបនេះ និងក្រុមម៉ូដប្រណីត LVMH បង្កើតការលក់បានជាង ៥៥០ លានដុល្លារក្នុងឆ្នាំ ២០២០ ។ ក្រុមហ៊ុនរបស់តារាចម្រៀងរូបនេះរីកចម្រើនក្នុងបរិបទនៃសាជីវកម្មជាច្រើន។ ទន្ទឹមនឹងនេះដែរ ម៉ាកសម្លៀកបំពាក់ Savage x Fenty រកបានតម្លៃ ១ ពាន់លានដុល្លារ ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នោះបានជួយឱ្យតារាចម្រៀងរូបនេះបានបង្កើតកំណត់ត្រាជាមហាសេដ្ឋីប្រាក់ដុល្លារដំបូងគេរបស់ប្រទេស Barbados៕

ប្រភព៖ news.zing.vn   អត្ថបទ៖ Kesor

អត្ថបទថ្មី