មិនដល់២សប្ដាហ៍ទៀតទេដល់ចូលឆ្នាំហើយ! ពលករខ្មែរ រាប់រយនាក់សម្រុកមកលេងស្រុកកំណើតកកកុញ តាមច្រកព្រំដែន

  • 2022-04-08 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលករខ្មែររាប់រយនាក់បានសម្រុកវិលមកពីថៃ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ មានពលករខ្មែរត្រឡប់មកពីថៃ តាមច្រកទ្វារព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី នៅសប្ដាហ៍ក្រោយនេះ។

នៅសល់រយ:ពេលតែជាងមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក៏នឹងឈានចូលមកដល់ ។ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិធីដ៏សំខាន់បំផុតមួយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងជាឱកាសដ៏សែនមានអត្ថន័យមួយឆ្នាំមានតែម្តង ដែលបងប្អូនអាចចំណាយពេលជាមួយក្រុមគ្រូសារមនុស្សជាទីស្រឡាញ់បានយ៉ាងសប្បាយរីករាយ។ បន្ទាប់ពីខកខានប្រារព្វអស់រយ:ពេល២ឆ្នាំដោយសារតែវិបត្តិកូវីដ១៩ ឆ្នាំថ្មី២០២២នេះរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរាជធានីខេត្តទូទាំងប្រទេសត្រៀមរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំឡើងវិញ។

ទន្ទឹមនឹងការវិលត្រលប់ចូលស្រុកកំណើតវិញយ៉ាងគំហុករបស់បងប្អូនពលករខ្មែរដែលបម្រើការនៅប្រទេសជិតខាង អាជ្ញាធរពាក់ព័ន្ធក៏បាន រៀបចំវិធានការសុខាភិបាលនៅច្រកព្រំដែន ដោយត្រូវបានយកចិត្តទុកដាក់បំផុត បើទោះបី រយៈពេលចុងក្រោយនេះ សឹងតែគ្មានករណីវិជ្ជមានកូវីដ-១៩ លើពលករដែលវិលត្រឡប់មកពីថៃ ទាំងនោះក៏ដោយ ៕

ប្រភព៖ បាត់ដំបង ប៉ុស្តិ៍

អត្ថបទដោយ៖ ស៊ូ អីន