បើជាការពិត យើងនឹង​ឃើញ​គ្រោងឆ្អឹង​ឡានស្ព័រអគ្គិសនី​ កើតចេញពី BMW និង McLaren

  • 2022-04-11 07:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ដំណឹងថ្មីទៀតហើយនិង​គួរឱ្យចាប់អារម្មណ៍​ដែល​គេបាន​ដឹងថា BMW និង McLaren ត្រៀម​ចុះកុងត្រា​រួមគ្នា​អភិវឌ្ឍ​គ្រោងឆ្អឹង (platform) ​សម្រាប់​រថយន្តស្ព័រ​អគ្គិសនី ហើយ​លើសពីនេះ Audi ក៏ទំនង​ចង់​ចូលរួម​ដែរ។

តែយ៉ាងណា​ វាមិនមែន​ជាលើកទីមួយ​ដែល​ក្រុមហ៊ុន​ទាំង២សហការគ្នានោះទេ ពោលគឺ​ពួកគេ​ធ្លាប់​បាន​អភិវឌ្ឍ​រថយន្ត​ McLaren F1 រួចមកហើយ ដែល​ BMW គ្រាន់តែ​ផ្គត់ផ្គង់​ម៉ាស៊ីន V12 ឯ McLaren ជាអ្នកឌីហ្សាញ។ ប៉ុន្តែលើកនេះ ពួកគេ​នឹង​ធ្វើការ​លើគ្រោងឆ្អឹង​​សម្រាប់​អភិវឌ្ឍ​រថយន្ត​ស្ព័រ​អគ្គិសនី​ជាច្រើន ហើយស្ថិត​ក្រោម Brand ទាំងពីរនេះ​ទៀតផង។

ទន្ទឹម​នឹងនេះ ក៏មានលេចធ្លាយថា កាលពីខែមីនា​កន្លងទៅ BMW និង McLaren បាន​ចុះ MoU ជាមួយគ្នា​រួចមកហើយ​អំពី​ការអភិវឌ្ឍ​រួមគ្នា​នូវ​គ្រោងឆ្អឹង​សម្រាប់​រថយន្ត​ស្ព័រ​អគ្គិសនី។

វាក៏មិនមែនលើកដំបូងដែរ ដែល BMW សហការ​ជាមួយក្រុមហ៊ុនរថយន្តដទៃ។ គួរ​រំលឹក​ថា BMW ធ្លាប់​បាន​ចូលរួម​ជាមួយ Toyota ផលិត​រថយន្ត​រួចមកហើយ​ ដែលពេលនោះ​ពួកគេអភិវឌ្ឍ​រថយន្ត​ម្នាក់មួយ ដោយ BMW ផលិត​ Z4 និង Toyota ផលិត Supra ដោយ​រថយន្តទាំងពីរ​ស្ថិតក្រោម​គ្រោងឆ្អឹង​តែមួយ។

BMW ធ្លាប់​បាន​ប្រកាស​ពីមហិច្ឆតា​ក្នុងការក្តោបក្តាប់​ទីផ្សារ​រថយន្ត​អគ្គិសនី។ ក្រុមហ៊ុនយក្សមួយនេះ បានបញ្ចេញ​រថយន្តអគ្គិសនីរបស់ខ្លួនរួចមកហើយ ពេលនេះ​ឈានដល់ជំហាន​មួយទៀតគឺ​រថយន្តស្ព័រ​អគ្គិសនី ខណៈដែល​ McLaren ជាអ្នកឯកទេសខ្ពស់​បំផុត​លើ​ការឌីហ្សាញ​រថយន្តស្ព័រ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី