មានសំណួរ និងចម្ងល់ជាច្រើន ក្រោយធ្លាយដំណឹង យឹម ណារ៉ា សាងព្រះផ្នួស
- 2022-04-12 02:07:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានសំណួរ និងចម្ងល់ជាច្រើន ក្រោយធ្លាយដំណឹង យឹម ណារ៉ា សាងព្រះផ្នួស
ចន្លោះមិនឃើញ
ភ្ញាក់ផ្អើលពិធីករវ័យក្មេងរបស់ស្ថានីយទូរទស្សន៍PNN យឹម ណារ៉ា សាងព្រះផ្នួស ដើម្បីបំពេញបុណ្យកុសល និងសេចក្ដីស្ងប់។ លោក ទើបទម្លាយដំណឹងនេះកាលពីល្ងាចមិញ ធ្វើឲ្យអ្នកគាំទ្រលោកខ្លះស្រឡាំងកាំង និងខ្លះទៀតអនុមោទនាចំពោះបុណ្យកុសលដែលIdol របស់ខ្លួនបានធ្វើនៅពេលនេះ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ វិជ័យសំណាង ចិត្ដអ្នកសង្គ្រោះ បានសរសេរថា អាត្មាភាពសាមណេ Nara Yim ជាពិធីកររបស់ស្ថានីយទូរទស្សន៍PNN មានសទ្ធាចូលកាន់បួសក្នុងព្រះពុទ្ធសាសនាមួយរយៈ។ ដោយមិនកំណត់ថានឹងលាចាកសិក្ខាបទវិញនៅថ្ងៃណា ប៉ុន្ដែអតីតពិធីកររូបនេះបានបញ្ចេញរូបថត១សន្លឹក ដែលកំពុងគ្រងច្បង់ចីវរ ក្នុងកាយវិកាសង្រួមនាមជាសង្ឃគង់នៅវត្ដមួយ។
បន្ទាប់ពីបញ្ចេញរូបថត និងសំណេរយ៉ាងខ្លីនេះ ក៏មានអ្នកគាំទ្រលោករាប់រយនាក់បានចូលទៅខមិនស្ងើចសរសើរចំពោះទឹកចិត្ដជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនារបស់លោក។
ទន្ទឹមគ្នានេះក៏មានអ្នកគាំទ្រខ្លះចង់ដឹងពីថាវត្ដដែលលោកចូលសាងព្រះផ្នួសនោះនៅឯណា ហើយខ្លះទៀតក៏ចង់ដឹងលោកនឹងលាចាកសិក្ខាបទនៅថ្ងៃណាដែរ ប៉ុន្ដែសំណួរទាំងមិនត្រូវបានឆ្លើយតបដោយសាមណេ យឹម ណារ៉ា នៅឡើយទេ តាមបណ្ដាញសង្គមដែលលោកបានទម្លាយដំណឹងនេះដល់មហាជនបានដឹង៕