ផ្អាកគិត​ពី​សង្គ្រាម! ឥឡូវ រុស្សី ប្រកាស​ផ្ដល់​អាហាររូបករណ៍​ចំនួន ២កន្លែង​ឲ្យ​កម្ពុជា

  • 2022-04-18 04:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា ប្រទេស​រុស្សី បាន​សម្រេច​ផ្ដល់​អាហាររូបករណ៍​ដល់​សិស្ស និស្សិត និង​មន្ត្រី​រាជការ​របស់​កម្ពុជា ចំនួន ២កន្លែង​សម្រាប់​ដំណើរ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​គេ។

តាម​ក្រសួង​អប់រំ​របស់​កម្ពុជា អាហាររូបករណ៍​ចំនួន ២កន្លែង​នេះ គឺ​ផ្ដល់​ដោយ សាកលវិទ្យាល័យ MGIMO របស់​រុស្សី។ ប៉ុន្តែ​ក្នុង​សេចក្ដី​ជូន​ដំណឹង មិន​មាន​បញ្ហា​លម្អិត​ថា​តើ​អាហារ​រូបករណ៍​ដែល​ផ្ដល់​ឲ្យ​នេះ ផ្ដោត​លើ​មុខ​ជំនាញ​ណាមួយ​នោះ​ទេ។

ដូច្នេះ​ហើយ សម្រាប់​បង​ប្អូន​សិស្ស និស្សិត ឬ​មន្ត្រី​រាជការ​កម្ពុជា​ដែល​ចាប់​អារម្មណ៍​លើ​អាហាររូបករណ៍​ដែល​ផ្ដល់​ឲ្យ​នេះ ប្រញាប់​ស្វែង​រក​ព័ត៌មាន​លម្អិត​ពី​ភាគី​ដែល​ពាក់​ព័ន្ធ។ សូម​អាន​បន្ថែម​សម្រាប់អាហារ​រូបករណ៍​ដែល​ផ្ដល់​ដោយ​សាកលវិទ្យាល័យ MGIMO។

អត្ថបទ៖ ទារិកា