កើតចេញពីគ្រួសារក្រខ្សត់ ខ្សែជីវិត Taeyang ប្រឹងត្រដាបត្រដួសទម្រាំក្លាយជា K-pop ល្បីឈ្មោះម្នាក់

  • 2022-04-19 06:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិកក្រុម Big Bang មួយរូបគឺ Taryang ជាតារា K-pop ម្នាក់ដែលមានខ្សែជីវិតលំបាកខ្លាំងបំផុត កើតក្នុងគ្រួសារក្រខ្សត់ ប្រឹងប្រែងរៀនសូត្រតាមចាប់ក្ដីស្រម៉ៃ ជម្នះឧបស្គគតូចធំដែលជារនាំងបាំងពន្លឺជីវិតទម្រាំមានក្លាយជា K-pop Idol មួយរូប មានអ្នកគាំទ្រពេញប្រទេស។

ថ្មីៗនេះប្រភពសារព័ត៌មានកូរ៉េបានចេញផ្សាយអំពីជីវិតតស៊ូរបស់ Taeyang ដែលមានមនុស្សតិចណាស់បានដឹងពីក្រោយភាពជោគជ័យ និងទេពកោសល្យល្អបំផុតរបស់តារារូបនេះ ក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ ពោលជីវិតកុមារភាពដ៏លំបាកវេទនារបស់ taeyang។

កុមារភាពរបស់ Taeyang គឺជាមានការលំបាក កង្វះអាហារ ឪពុកម្តាយ មិនអាចមានលទ្ធភាពចិញ្ចឹមកូនក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចនៅប្រទេសកូរ៉េ។ ដើម្បីជួយគ្រួសារយកឈ្នះលើការលំបាកផ្នែកហិរញ្ញវត្ថុ នៅអាយុ ១៣ ឆ្នាំ Taeyang បានសម្រេចចិត្តចេញទៅក្រៅធ្វើការដោយខ្លួនឯង។ ដោយមានទេពកោសល្យក្នុងការច្រៀង និងរាំតាំងពីនៅក្មេង លោកបានសាកល្បងជាមួយ YG ដែលជាក្រុមហ៊ុនកម្សាន្តដែលទើបតែចាប់ផ្ដើមល្បីក្នុងប្រទេសកូរ៉េកាលជំនាន់នោះ ។

“ខ្ញុំស្រលាញ់តន្ត្រីតាំងពីក្មេង ប៉ុន្តែខ្ញុំមិនហ៊ានប្រាប់គ្រួសាររបស់ខ្ញុំទេ ដោយសារតែខ្មាស់អៀន ។ បន្ទាប់ពីឆ្លងកាត់ការហ្វឹកហាត់ តេស្ដសមត្ថភាព ខ្ញុំត្រូវបាននាយកក្រុមហ៊ុនជ្រើសរើសជាអ្នករ៉េបសម្រាប់ការសម្តែង។ នេះជាលើកទីមួយហើយដែល Taeyang បានចែករំលែកជាមួយនឹង Taeyang ។

ក្លាយជាអ្នកហ្វឹកហាត់ក្នុងក្រុមហ៊ុន YG Taeyang បានឆ្លងកាត់ការលំបាកជាច្រើន ទោះជាយ៉ាងណាក៏ដោយ សំណាងបំផុត Taeyany បានជួបមិត្តភ័ក្តិជាច្រើនក្នុងវ័យស្របាលគ្នា ដែលក្រោយមកបានក្លាយជាបងប្អូនប្រុសស្រីជិតស្និទ្ធិទាំងការងារ និងជីវិត ហើយមិត្តភ័ក្ដិស្គាល់ដំបូងនិងស្និទ្ធខ្លាំងនោះ គឺ G-Dragon ដែលបច្ចុប្បន្ននៅក្នុងរួមគ្នា។

មិនយូរប៉ុន្មាន អ្នកទាំងពីរបានល្បីឈ្មោះក្នុងក្រុមហ៊ុនយ៉ាងឆាប់រហ័ស ដោយសារតែសមត្ថភាពពូកែ។ សមាជិកក្រុម Big Bang រូបនេះបានរំលឹកថា "យើងមិន អាចឆ្លងកាត់ការចងចាំនៅក្នុងសាលារៀនបានទេ។ ដូច្នេះហើយ ភាពរីករាយ និងទុក្ខព្រួយទាំងអស់នៅ ក្នុងការងារ និងជីវិតរបស់ខ្ញុំមានតែ G-Dragon ម្នាក់គត់បានដឹង" ។

បន្ទាប់ពីជោគជ័យផ្ទួនៗជាមួយសមាជិកក្រុម Big Bang នៅក្នុងខែឧសភា ឆ្នាំ ២០០៨ Taeyang បានចេញចម្រៀងទោលដំបូងមានចំណងជើងថា Hot។ បទចម្រៀងឌីជីថលពីរដែលបានចេញផ្សាយក្នុងឆ្នាំ ២០០៩ រួមមាន Where U At និង Wedding Dress បាននាំយកពានរង្វាន់ដ៏មានតម្លៃជាច្រើនសម្រាប់តារាចម្រៀងរូបនេះ។

នៅថ្ងៃដំបូងនៃការចេញផ្សាយ អាល់ប៊ុមនេះលក់បាន ៣០,០០០ ច្បាប់ចម្លង ហើយបានឡើងមកលេខ ២ យ៉ាងឆាប់រហ័ស នៅលើតារាងអាល់ប៊ុម R&B/Soul កំពូលរបស់ iTunes នៅសហរដ្ឋអាមេរិក ក៏ដូចជាលេខ១នៅ កាណាដា។ ក្រោយជោគជ័យជាច្រើនដំណាក់កាល Taeyang បានក្លាយជាសិល្បករអាស៊ីដំបូង គេដែលសម្រេចបានកំណត់ត្រានេះ៕

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ Kesor