ថ្មីប្លែកទៀតហើយ! ប្រទះឃើញឡានទំនើបមួយគ្រឿង ប្រើស្លាកលេខជនពិការ ទាំងមិនទាន់មានច្បាប់អនុញ្ញាត

  • 2022-04-19 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក មានឈ្មោះ ឯម ច័ន្ទមករា នៅថ្ងៃទី១៩ មេសា ២០២២នេះបានឱ្យដឹងថា នៅលើដងផ្លូវបានប្រទះរថយន្តសេរីទំនើបមួយគ្រឿង បានប្រើប្រាស់ស្លាកលេខសម្គាល់រថយន្ត ដោយដាក់ថា «ជនមានពិការភាព» ទាំងដែលស្លាកលេខប្រភេទនេះ មិនទាន់មានច្បាប់អនុញ្ញាតឱ្យមានប្រើប្រាស់លើរថយន្តនៅឡើយទេនៅកម្ពុជា។

ប្រភពខាងលើបានសសេរបង្ហោះថា «ក្នុងនាមជាអ្នកទទួលបន្ទុកវិស័យពិការភាព ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធវិស័យពិការភាពនៅមិនទាន់មានច្បាប់អនុញ្ញាតឱ្យប្រើស្លាកលេខរថយន្ត «ជនមានពិការភាព» ដូចមានក្នុងរូបភាពខាងក្រោមនេះទេ។ សូមម្ចាស់រថយន្តអញ្ជើញទៅធ្វើស្លាកលេខរថយន្តឱ្យបានត្រឹមត្រូវ ជៀសវាងការផាកពិន័យ រួចធ្វើការចោទប្រកាន់មកលើអង្គភាពពាក់ព័ន្ធ។ សូមចែកឱ្យដាច់រវាងស្លាកលេខរថយន្ត និងបណ្ណចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាពឲ» ។

ក្រោយមានការបង្ហោះនេះរួច មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកបានចែករំលែកជាច្រើននាក់ និងខមិនបញ្ចេញមិតិយោបលគាំទ្រនូវការលើកឡើងរបស់ម្ចាស់គណនីខាងលើផងដែរ។ ជាមួយគ្នានេះដែរ សង្ឃឹមថាម្ចាស់រថយន្តទំនើបដែលបានដាក់ស្លាកលេខមិនត្រឹមត្រូវបែបនេះ និងមិនបន្តសកម្មភាពខុសឆ្គងទៀត ដោយទៅធ្វើស្លាកលេខរថយន្តឱ្យបានត្រឹមត្រូវ ជៀសវាងការផាកពិន័យផងដែរ ព្រោះថាទង្វើនេះគឺផ្ទុយនឹងច្បាប់ហើយ ៕

អត្ថបទដោយ៖ ស៊ូ អីន