សិរីសួស្ដីប្រទះដំណឹងល្អទាំងព្រឹក! Junho និង Yoona នឹងថតរឿងថ្មី បែបកំប្លែងជាមួយគ្នា
- 2022-04-20 02:02:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិរីសួស្ដីប្រទះដំណឹងល្អទាំងព្រឹក! Junho និង Yoona នឹងថតរឿងថ្មី បែបកំប្លែងជាមួយគ្នា
ចន្លោះមិនឃើញ
បន្ទាប់ពីរួមការងារជាមួយគ្នាក្នុងកម្មវិធី 2021 MBC Gayo Daejejeon ហើយ Junho (2PM) និង Yoona (Girls’ Generation) ធ្វើឲ្យអ្នកដឹកនាំរឿងពេញចិត្តនឹងភាពស៊ីសង្វាក់ រហូតផ្គូរផ្គងអ្នកទាំង ២ ឲ្យបង្ហាញមុខរួមគ្នាទាល់តែបានក្នុងរឿងថ្មី។
តារាប្រុសស្រីទាំង ២ ត្រូវបានជ្រើសជាតួសម្ដែងក្នុងរឿងថ្មីមានចំណងជើងថា «King the Land» (ចំណងជើងបណ្ដោះអាសន្នសិន)។ ដំបូងគឺ Junho នឹងដើរជាតួ Goo Won កូនប្រុសរបស់ត្រកូលអភិជនមួយ ដែលគ្រួសារគឺជាម្ចាស់សណ្ឋាគារលំដាប់ៗ ជើងហោះហើរ ព្រមទាំងមានជំនួញក្នុងដៃជាច្រើន។ ទោះបីកើតមកក្នុងគ្រួសារអ្នកមាន តែបុរសម្នាក់នេះ នឹងត្រូវជួបបញ្ហាច្រើន ពិសេសក្នុងសមរភូមិដណ្ដើមមរតកដ៏សាហាវ។ និយាយពិចរិតវិញ Goo Won គឺជាមនុស្សដែលមានភាពវៃឆ្លាត ឡូយឆាតបែបកូនអ្នកមាន មានមន្តស្នេហ៍ខ្លាំង ប៉ុន្តែបើនិយាយក្នុងរឿងស្នេហាហាក់ដូចជាសោះកក្រោះបន្តិច។
សម្រាប់ YoonA វិញដើរជាតួអ្នកធ្វើការក្នុងសណ្ឋាគារមានឈ្មោះថា Chun Sa Rang។ នាងជានារីដែលមានភាពក្លាហាន រួសរាយគួរឲ្យស្រឡាញ់ ហើយការដែលមកធ្វើការក្នុងសណ្ឋាគារ ក៏ព្រោះចិត្តស្រឡាញ់ និងដោយសារការចងចាំមួយកាលពីតូច ដែលបានកើតឡើងក្នុងសណ្ឋាគារតែមួយនេះ។
រឿងនេះនឹងត្រូវផលិតរួមគ្នា ដោយផលិតកម្ម NPIO និង BY4M Studio ហើយត្រូវបានគេរំពឹងថា ដំណើរការថត អាចនឹងចាប់ផ្ដើមនៅរដូវស្លឹកឈើជ្រុះ (ចន្លោះខែកញ្ញា ដល់ខែវិច្ឆិកា) ឆ្នាំ ២០២២ខាងមុខ៕