ស្មាតហ្វូន realme ​នេះ​​ល្អបំផុត​ទុក​ប្រើប្រចាំថ្ងៃ ណែនាំដោយអ្នកជំនាញ​​ពីររូប​ក្នុងស្រុក​យើង​

  • 2022-04-20 03:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីមានការវែកញែក បកស្រាយពីសមត្ថភាព​ក៏ដូចជា បង្ហាញនូវ​ទស្សនៈរបស់អ្នក review smartphone ដែល​ជា​អ្នកជំនាញ​ល្បី​ឈ្មោះ​ពីររូប​ក្នុងស្រុក​យើង​មាន​ដូច​ជា ​លោក ចនសី John Sey និងលោកដុំហ្វីល-Film reel ជា​អ្នកផលិតមាតិកាពីចំណេះដឹងកាមេរ៉ា បង្ហាញ​ឲ្យ​ឃើញថា​​ realme 9 Pro Series គឺជា​ស្មាតហ្វូនកម្រិតបង្គួរល្អបំផុតសម្រាប់យក​ទៅ​ប្រើជា​ប្រចាំថ្ងៃ។

realme 9 Pro Series នេះសម្រាប់អ្នកដែលចូលចិត្តថតរូបតាមស្មាតហ្វូន ត្បិតថាកម្រិតបង្គួរល្អ តែ​វាបានបំពាក់សិនស័រកាមេរ៉ាលំដាប់ Flagship ព្រមទាំងបន្ទះឈីបខ្លាំង 5G ។ វា​មានពីរ​ជម្រើស សម្រាប់ជ្រើសរើសជាមួយនឹងចំណុចលេចធ្លោយ៉ាងច្រើន​រៀងៗខ្លួន។

ស្មាតហ្វូនប្រចាំឆ្នាំរបស់ realme បានបង្ហាញខ្លួនហើយនោះគឺ realme 9 Pro Series ហើយក៏បានប្រកាសឲ្យកក់ទុកមុន (Pre-order) នៅលើទីផ្សារកម្ពុជាហើយដែរ។ ពត៌មានសម្រាប់ការកក់ទុកមុន​ចំពោះ​ស្មាតហ្វូនស៊េរីថ្មី realme 9 Pro Series ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 25 មេសា 2022 នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេស ជាមួយនឹងការថែមជូនកាដូពិសេសយ៉ាងច្រើនរួមមាន៖

•realme 9 Pro+ តម្លៃ $469 ថែមកាដូ៖ បាស Pocket (Bluetooth Speaker) កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។

•realme 9 Pro តម្លៃ $369 ថែមកាដូ៖ Buds Neo 2, កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។

តើស្មាតហ្វូនទាំងពីរជម្រើសនេះមានលក្ខណៈពិសេសអ្វីខ្លះ? តើវាមានចំណុចអ្វីខ្លះខុសគ្នា?

realme 9 Pro series គឺជាប្រភេទស្មាតហ្វូនថ្នាក់កណ្តាលដែលមានបំពាក់នូវកាមេរ៉ាលំដាប់ ស្មាតហ្វូន Flagship។ ស្មាតហ្វូន realme 9 Pro Series នេះ មាន 2 ម៉ូដែលគឺ realme 9 Pro និង realme 9 Pro+។

realme 9 Pro+ បំពាក់នូវកាមេរ៉ាគោល Sony 50MP IMX766 OIS & EIS dual stabilization ដែលនេះ គឺជាស្មាតហ្វូនដំបូងបំផុតនៅក្នុងស្មាតហ្វូនថ្នាក់កណ្តាលដែលប្រើប្រាស់នូវកាមេរ៉ានេះ ហើយគាំទ្រដោយ ProLight Imaging Technology និងគ្រាប់ទីពីរមានទំហំ 8-megapixel ultra-wide និងគ្រាប់ទីបីទំហំ 2-megapixel macro camera។។

ចំពោះការមេរ៉ាវិញកាន់តែសម្បូរបែបថែមទៀតដូចជា៖ Street photography Mode 2.0, Smart Long Exposure (Rush hour, Neon trail, Light trail portrait, Light Painting), 90s Pop Filter និង Peek&Zoom ។

realme 9 Pro+ មានអេក្រង់ទំហំ 6.43” ប្រភេទ Super AMOLED ដែលមានល្បឿនអេក្រង់ 90Hz បង្កប់មកជាមួយប្រព័ន្ធស្កេនក្រយ៉ៅដៃនៅក្រោមអេក្រង់ ហើយសម្រាប់សេនស័រនេះអាចវាស់ចង្វាក់បេះដូងបានទៀតផង ហើយមានកម្រាស់ស្តើងត្រឹមតែ 7.99mm ។

realme 9 Pro+ នេះមានបន្ទះឈីប MediaTek® Dimensity™ 920 (5G) លេងហ្គេមបានយ៉ាងរលូនអមជាមួយបន្ទះបន្សាបកម្តៅ។ វាក៏មានបច្ចេកវិទ្យាសាកល្បឿនលឿនកម្រិត 60W Super DartCharge ជាមួយថាមពលថ្ម 4500mAh ។ ស្មាតហ្វូន realme 9 Pro+ នេះមានតម្លៃ 469 ដុល្លារ 8GB+256GB ។

realme 9 Pro បំពាក់នូវអេក្រង់ទំហំ 6.59” ប្រភេទ IPS LCD មានល្បឿនអេក្រង់រលូន 120Hz និងមានកម្រិតបង្ហាញ FHD+។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទម្លុះអេក្រង់ 16MP និងមានកាមេរ៉ាក្រោយ 3 គ្រាប់ ខណៈដែលកាមេរ៉ាក្រោយមានទំហំ 64-megapixel និងគ្រាប់ទីពីរលែនទូលាយទំហំ 8MP ហើយនិងគ្រាប់ទីបីម៉ាក្រូលែនទំហំ 2MP។ ស្មាតហ្វូនបានប្រើប្រាស់ការស្កែនម្រាមដៃដោះសោនៅចំហៀងនៃតួ។

realme 9 Pro បំពាក់នូវបន្ទះឈីប Snapdragon 695 5G ជាមួយថាមណលថ្មទំហំ 5,000mAh អមជាមួយបច្ចេកវិទ្យាសាកថ្មលឿន 33W។ស្មាតហ្វូន realme 9 Pro នេះ មានតម្លៃ 369 ដុល្លារ 8GB+128GB ។

realme 9 Pro Series ក៏មានមុខងារបន្ថែមរ៉េម virtual RAM 5GB ហើយនិងមានប្រព័ន្ធប្រត្តិបត្តការ realme UI 3.0 ផ្អែកលើ Android 12 ។ realme 9 Pro Series មានការរចនាបែបប្រែពណ៌ Photochromism គឺខ្នងក្រោយរបស់វានឹងប្រែពណ៌នៅពេលដែលត្រូវពន្លឺថ្ងៃ។ realme 9 Pro Series មានពណ៌ ៣ ជម្រើសគឺ Midnight Black, Sunrise Blue និង Aurora Green។

ស្មាតហ្វូន realme 9 Pro Series នឹងមានចេញលក់នៅថ្ងៃទី 26 ខែមេសា ខាងមុខនេះទូទាំងប្រទេស។ សម្រាប់ពណ៌មានបន្ថែមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការ realme ។

អត្ថបទ៖ រក្សា

អត្ថបទថ្មី