មានដើមទងវែងឆ្ងាយ! យឹម ណារ៉ា បកស្រាយទំនាក់ទំនងរវាងលោក និង ស៊ឹម សូលីកា ក្រោយនាងហៅលោកកូន ពេញៗមាត់

  • 2022-04-21 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីសប្ដាហ៍មុន ផ្ទុះការសង្ស័យពីទំនាក់ទំនងរបស់ភរិយាលោក អេង រិទ្ធី គឺអ្នកនាង ស៊ឹម សូលីកា ជាមួយពិធីករ យឹម ណារ៉ា បន្ទាប់ពីនាងទៅលេងអតីតសាមណេរ យឹម ណារ៉ា ថាលោកកូនៗពេញៗមាត់ ធ្វើឲ្យមហាជនស្រឡាំងកាំង ហើយគិតថាណារ៉ា ជាកូនបង្កើត សូលីកា។

ថ្ងៃនេះលោក យឹម ណារ៉ា បានចេញមុខបកស្រាយតាមរយៈSabay ថា តាមពិតរូបលោក ជាមួយលោក អេង រិទ្ធី និងអ្នកនាង ស៊ឹម សូលីកា គឺមានទំនាក់ទំនងគ្នាក្នុងនាមជាឪពុក និងម្ដាយធម៌ ប៉ុន្ដែពុំមានជាប់សាច់ឈាមអ្វីនឹងគ្នានោះទេ។ មូលហេតុដែលលោកចាត់ទុកលោក អេង រិទ្ធី និងភរិយាដូចជាឪពុក និងម្ដាយធម៌ ព្រោះកន្លងទៅលោកធ្លាប់ថតរឿងមួយ ដោយកាលណោះអ្នកដឹកតម្រូវឲ្យរូបលោកដើរជាតួអង្គកូនលោក អេង រិទ្ធី ហើយក្រោយមកក៏ភ្ជាប់ទំនាក់ទំនងគ្នាក្រៅឆាក ព្រមទាំងមានទម្លាប់ហៅបែបនេះរហូត។

លោក យឹម ណារ៉ា៖ “ដំណើរដើមទងវែងឆ្ងាយ តែចង់ប្រាប់ថា ចូលសិល្បៈដំបូងខ្ញុំថតរឿង “ក្រោមភ្លៀងរលឹម” ឲ្យប៉ុស្ដិ៍លេខ៣ ហើយលោក អេង រិទ្ធី ដូចបងដឹងហើយគាត់ជាតួកុន ហើយកាលណោះគាត់ដើរតួជាឪពុកខ្ញុំ ដល់អីចឹងទៅខ្ញុំជាប់មាត់ហៅឈ្មោះគាត់ជាDaddy រហូតមក ហើយក្រោយមកគាត់(ស៊ឹម សូលីកា) បានរៀបការជាមួយគ្នាខ្ញុំក៏ហៅគាត់Mommy ដែរ”។

បើតាមពិធីកររូបនេះ ទំនាក់ទំងរវាងលោក និងលោក អេង រិទ្ធី ហាក់ឃ្លាតឆ្ងាយគ្នា៤ ទៅ១០ឆ្នាំហើយ ដោយសាររវល់រៀងៗខ្លួន ប៉ុន្ដែរយៈពេលចុងក្រោយនេះរូបលោក និងក្រុមគ្រួសារលោក អេង រិទ្ធី មានឱកាសបានជួបជុំគ្នាញឹកញាប់ឡើងវិញ ហើយក៏រក្សាទំនាក់ទំនងល្អក្នុងនាមជាឪពុក និងកូនធម៌ដូចដើម។ រីឯប៉ាបង្កើតរបស់លោកឈ្មោះ យឹម វន្ថា មានវ័យជិត៧០ឆ្នាំ និងម៉ាក់បង្កើតឈ្មោះ ហួត ហៀង មានវ័យជាង៦០ឆ្នាំ៕

ជិន សុភ័ក្ដ្រ