ល្បី​ថា​ PSG ចង់​វៃ​ចេញ​ Ramos ​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​

  • 2022-04-20 12:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Paris Saint Germain ចង់​លក់​ខ្សែ​ការពារ​ Sergio Ramos ចេញ​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Le Parisien តាមរយៈ​ Diario AS នៅ​ក្នុង​ថ្ងៃ​នេះ​។

ចាប់​តាំង​ពី​ផ្លាស់​ពី​ក្លឹប​ Real Madrid មក​កាន់​ក្លឹប​ PSG ក្នុង​លក្ខណៈ​ Free Agent មាន​កុងត្រា​២ឆ្នាំ​ ចាប់​ពី​​រដូវកាល​ឆ្នាំ​២០២១/២២នេះ​មក​ Ramos ចូល​លេង​បាន​តែ​៨ប្រកួត​ប៉ុណ្ណោះ​ ដោយ​សារ​តែ​មាន​បញ្ហា​របួស​រហូត​មក​តាំង​ពី​ដើម​រដូវកាល​ ខណៈ​ក្លឹប​ត្រូវបង់​ប្រាក់​ពលកម្ម​ជា​ប្រចាំ​ខ្ទង់​ ១៨ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​។

កន្លង​មក​ក៏​ធ្លាប់​មាន​សារព័ត៌មាន​បែប​នេះ​ ក៏​ដូច​ជា​ខាង​ PSG ចង់​បញ្ចប់​កុងត្រា​ Ramos ផង​ដែរ​​ប៉ុន្តែ​ភាគី​ពីរ​សុទ្ធ​តែ​ចេញ​បកស្រាយ​មិន​រឿង​បែប​នេះ​ ជា​ពិសេស​គឺ​ Ramos ​ចេញ​មុខ​ថា​ គេ​ចង់​បន្ត​លេង​ទៀត​ ទោះ​ជា​បញ្ហា​របួស​យ៉ាង​ណា​ក៏​ខំ​ជម្រះ​ឧបសគ្គ​ទាំង​នេះ​ ដោយ​ពិសេសនឹងខំ​ចូល​រួម​ជួយ​ PSG ឲ្យ​ឈ្នះ​ពាន​ធំៗ​។

បើ​តាម​ប្រភព​ខាង​លើ​ ដោយ​សារ​តែ​ខ្លាច​បញ្ហា​របួស​របស់​ Ramos ​នៅ​តែ​បន្ត​បន្ទាប់​នៅ​ថ្ងៃ​មុខ​ទៀត​ PSG ក៏​បាន​សម្រេច​មិន​ដាក់​ Ramos ក្នុង​ផែនការ​របស់​ពួក​គេ​នៅ​រដូវកាល​ខាង​មុខ​ ដោយ​ក្លឹប​ណា​ដែល​មាន​លទ្ធផល​នាំ​យក​ Ramos ជា​ពិសេស​គឺ​រ៉ាប់រង​ថ្លៃ​ពលកម្ម​របស់​គេ​ ខាង​ PSG នឹង​ព្រម​លក់​ចេញឲ្យទៅក្លឹបនោះ៕​

ប្រភព៖ Dailymail | Marca   អត្ថបទ៖ សេរី មង្គល