ព្រះអើយកូនក្នុងពោះ Rihanna កាន់តែធំ ឯមិត្តប្រុសត្រូវប៉ូលិសវាយខ្នោះជាប់ពាក់ព័ន្ធឃាតកម្ម

  • 2022-04-21 06:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដារអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះករណីតារារ៉េប A$AP Rocky ជាមិត្តប្រុសរបស់ តារាចម្រៀងស្រី Rihanna ត្រូវបានប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Los Angeles សហរដ្ឋអាមេរិក

A$AP Rocky ត្រូវបានក្រុមប៉ូលិសជំនាញ់បានសន្និដ្ឋានថាជាជនសង្ស័យក្នុងការបាញ់ប្រហារលើជនរងគ្រោះម្នាក់កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីនាយកដ្ឋាន ប៉ូលិស Los Angeles (LAPD) ។

នាយកដ្ឋានប៉ូលីសទីក្រុង Los Angeles បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Twitter ថាតារារ៉េបរូបនេះត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទ "វាយប្រហារដោយអាវុធ (កាំភ្លើង)" ពាក់ព័ន្ធនឹងការបាញ់ប្រហារកាលពីឆ្នាំមុន។

យោងតាម LAPD បានឱ្យដឹងថា នៅយប់ថ្ងៃទី ៦ ខែវិច្ឆិកា ២០២១ A$AP Rocky និងជនរងគ្រោះ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ជនសង្ស័យបានប្រើកាំភ្លើងខ្លីបាញ់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលភ្លាមៗ។ Rakim Mayers អាយុ ៣៣ឆ្នាំមកពី Los Angeles ជាឈ្មោះពិតរបស់ A$AP Rocky" អ្នកនាំពាក្យនាយកដ្ឋានប៉ូលីស Los Angeles បានថ្លែង៕

ប្រភព៖ CNN   ប្រែសម្រួល៖ Kesor