ចង់ទិញ Galaxy S22 Ultra មួយទឹកប្រើ ឆែកតម្លៃនេះសិនទៅ

  • 2022-04-21 06:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញលក់​នៅលើទីផ្សារ​បាន​ជាង​មួយ​ខែ​មក​ហើយ​សម្រាប់​កំពូល​ស្មាតហ្វូន​ Samsung Galaxy S22 Ultra ថ្មី​ៗ​នេះ​ក៏​មាន​លក់​មួយ​ទឹកដែរ ដែល​មាន​តម្លៃធូរៗ​អាច​គិត​កូរ​រក​ទិញ​ប្រើ​បាន។

ទូរសព្ទ Flagship របស់ Samsung ត្រកូល Sមក​ម្ដង​នេះត្រូវបាន​បំពាក់​មក​ជាមួយ​ប៊ិច S-Pen ដែល​ធ្លាប់តែមាននៅលើ Galaxy Note។ ហើយ​នេះ​គឺ​ជា S22 Ultra ដែល​ត្រូវ​មក​ជំនួស​ត្រកូល Note ដែល​ក្រុម​ហ៊ុន​មិន​បាន​ចេញ។ ចំពោះ​តម្លៃ​មួយទឹក​នេះវិញ​កំពុង​មាន​លក់​នៅ​ហាង សុខ លី ដូច​ខាង​ក្រោម៖

  • Galaxy S22 Ultra ទំហំ RAM12GB ទំហំផ្ទុក 256GB ​មានតម្លៃខ្ទង់ ១ ០៣០ដុល្លារ

  • Galaxy S22 Ultra ទំហំ RAM12GB ទំហំផ្ទុក 512GB ​មានតម្លៃខ្ទង់ ១ ១០០ដុល្លារ

  • Galaxy S22 Ultra ទំហំ RAM12GB ទំហំផ្ទុក 1TB ​មានតម្លៃខ្ទង់ ១ ៦០០ដុល្លារ

Galaxy S22 Ultra មានអេក្រង់ ៦,៨អ៊ិញ 120Hz 3080x1440px។ កាមេរ៉ាក្រោយ ៤គ្រាប់ មានលែនដើម ជាលែនទូលាយ 108MP f/1.8 OIS, លែន ultrawide 12MP f/2.2 AF, លែន telephoto 10MP 3x f/2.4 OIS, លែន periscope 10MP 10x f/4.9 OIS។ រីឯកាមេរ៉ាមុខវិញ ជាលែនទូលាយ 40MP 25mm f/2.2។ ថាមពលថ្ម ៥០០០មីលីអំពែម៉ោង ហើយអ្វីដែលពិសេស គឺមានប៊ិច S Pen ភ្ជាប់មកស្រាប់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី