យំលែងចេញហ្មង! ក្នុងមួយថ្ងៃទីផ្សារ​ភាគហ៊ុន​ Netflix ត្រូវខាតជាង ៥០ពាន់លានដុល្លារ

  • 2022-04-22 02:42:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ ក្រុមហ៊ុន Netflix ត្រូវខាតបង់ច្រើនជាង ៥០ពាន់លានដុល្លារ នៅ​ក្នុង​ទីផ្សារ​មូលប័ត្រ​ចាប់​តាំង​ពីបានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុនៅត្រីមាសទី១ របស់ខ្លួន។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ អំឡុង​ពេលលើកឡើងទាក់ទងនឹង​ប្រាក់ចំណូល ក្រុមហ៊ុន​យក្ស​មួយនេះ បាន​រាយការណ៍​ពីការ​ខាតបង់​សុទ្ធ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ខែ​តុលាឆ្នាំ ២០១១ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ និង​ម្ចាស់​ភាគ​ហ៊ុន​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ក្នុង​អត្រា​គួរឲ្យ​ព្រួយបារម្ភ។

នៅ​ចុង​បញ្ចប់ តម្លៃ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ Netflix បាន​ធ្លាក់​ចុះ​យ៉ាង​គំហុកដល់ទៅ ៣៥% ដែល​ជា​ការ​ដួល​រលំ​ដ៏​ធំ​បំផុត​សម្រាប់​ក្រុមហ៊ុន​ចាប់​តាំង​ពីឆ្នាំ ២០០៤ និង​ការ​ខាត​បង់​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​ត្រឹម​ មួយ​ថ្ងៃនៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ផ្សារ​ហ៊ុន ដែល​អាចស្មើ​នឹង ៥៤ពាន់លានដុល្លារ ឯណោះ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Netflix លោក Reed Hastings បាន​និយាយ​ថា៖ «ខ្ញុំ​ដឹង​ថា​ វាក្លាយជាការខកចិត្តខ្លាំង​សម្រាប់អ្នកវិនិយោគ ហើយ​វា​ជារឿងពិត។ ប៉ុន្តែ​ផ្ទៃក្នុង យើង​ពិត​ជា​ត្រៀម​ខ្លួន​រួច​រាល់អស់​ហើយ​ និងត្រៀមធ្វើយ៉ាងណាឲ្យវាប្រសើរឡើងវិញ។ នេះ​គឺ​ជា​ពេលដ៏​សំខាន់ ហើយ​យើងផ្តោត​ខ្លាំង​លើ​ការ​សម្រេច​បាន​នូវ​គោលបំណង​ទាំងនោះ ព្រមទាំងនឹងត្រឡប់​ទៅ​រក​ភាព​ក្ដីសង្ឃឹមរបស់អ្នកវិនិយោគរបស់យើងវិញ»។

ដើម្បីប្រយុទ្ធ​នឹងការខាតបង់ ឥឡូវនេះក្រុមហ៊ុន Netflix កំពុងស្វែងរកការបញ្ឈប់មនុស្សពីការចែករំលែកពាក្យសម្ងាត់សម្រាប់គណនីដូចគ្នា ដោយរក្សាគណនីដែលបានចុះឈ្មោះនីមួយៗនៅក្នុងគ្រួសារតែមួយ៕

ប្រភព៖ Yahoo   អត្ថបទ៖ ធារី

អត្ថបទថ្មី