អ្នកគាំទ្របារម្ភសុខភាពផ្លូវចិត្ត និងកូនក្នុងផ្ទៃ Rihanna ក្រោយមិត្តប្រុសត្រូវបានចាប់ខ្លួន

  • 2022-04-22 09:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rihanna បង្ហាញសកម្មភាពស្រឡាំងកាំងខ្លាំងបន្ទាប់ពីត្រឡប់មកពីដំណើរកម្សាន្ដ សប្រាប់មិត្តប្រុស A$AP Rocky ត្រូវបានចាប់ខ្លួនដោយក្រុមប៉ូលិស ពាក់ព័ន្ធនឹងឃាតកម្ម នេះបើយោងតាមរបាយ ការណ៍ពី TMZ

បន្ទាប់ពីត្រលប់មកពីលំហែកាយនៅផ្ទះ Barbados របស់ Rihanna នៅពេលដែលអ្នកទាំងពីរ បានចុះដល់អាកាសយានដ្ឋានអន្តរជាតិ Los Angeles មានមន្ត្រីប្រមាណ ១០ នាក់ដែលកំពុងរង់ចាំចាប់ខ្លួន Rocky ។

TMZ បានសរសេរថា Rihanna ដែលកំពុងមានផ្ទៃពោះរបស់នាង ហាក់ដូចជា "៏៏តក់ស្លុត៏៏" ព្រោះសកម្មភាពស្ដែងៗការវាយខ្នោះមិត្តប្រុសរបស់ខ្លួន ជាពិសេសនៅពេលបានដឹងថាពាក់ ព័ន្ធនឹងរឿងឃាតកម្ម សម្លាប់មនុស្ស។

ក្នុងការចាប់ខ្លួនតារារ៉េបរូបនេះ ប៉ូលិសមិនបានបញ្ជូនដីការកោះហៅ ឬក្រដាស់ប្រាប់អំពីដំណឹងណា មួយជាមុននោះទេ ពោលគឺទៅចាប់ស្ដែងៗនៅអាកាសយានដ្ឋានតែម្ដង។

រម្លឹកផងដែរថា ការបាញ់ប្រហារដែលត្រូវបានចោទប្រកាន់កើតឡើងកាលពីឆ្នាំ២០២២១។ ជាក់ស្តែង "ប៉ូលីសចង់ស្វែងរកកាំភ្លើង ដែល Rocky បានបាញ់សម្លាប់ជនរងគ្រោះម្នាក់។ ក្រោយចាប់ខ្លួន ប៉ូលិសបានឆែកឆេរផ្ទះរបស់ Rocky ជាមួយគ្នានៃការចាប់ខ្លួនរបស់គាត់។

យ៉ាងណាមិញអ្វីដែលគ្រប់គ្នាព្រួយបារម្ភខ្លាំងបំផុតនោះគឺ Rihanna ព្រោះនាងកំពុងពពោះកូន អាចប៉ះទង្គិចផ្លូវអារម្មណ៍ និងសុខភាពកូនក្នុងផ្ទៃ៕

ប្រភព៖ Cosmopolitan   ប្រែសម្រួល៖ Kesor