គិតយ៉ាងណា? នេះជារូបភាពគំរូ និងលក្ខណៈពិសេសខ្លះៗរបស់កាសកំពូល Sony ឈ្មោះដូចទូកង WH-1000XM5
- 2022-04-25 03:38:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតយ៉ាងណា? នេះជារូបភាពគំរូ និងលក្ខណៈពិសេសខ្លះៗរបស់កាសកំពូល Sony ឈ្មោះដូចទូកង WH-1000XM5
ចន្លោះមិនឃើញ
បើនិយាយពីកាសក្តោបត្រចៀកមានមុខងារទប់សំលេងរំខាន កាសទី១ដែលគេនឹកឃើញគឺត្រកូល Sony WH-1000 Series។ សព្វថ្ងៃត្រកូលកាសនេះចេញដល់ជំនាន់ទី៤ មានឈ្មោះថា WH-1000MX4 ដែលមកសព្វថ្ងៃនេះមានអាយុជិត ២ឆ្នាំហើយ បើរាប់តាំងពីថ្ងៃចេញដំបូងនាខែសីហា ឆ្នាំ២០២០។ អញ្ចឹងឥឡូវនេះក៏ល្មមដល់ពេលកាសជំនាន់ទី៥ WH-1000MX5 ត្រៀមនឹងចេញផងដែរ ហើយខាងក្រោមនេះ ជារូបភាពគំរូ និងលក្ខណៈសម្បត្តិខ្លះៗរបស់វា។
និយាយពីរូបរាងរបស់វាជាមុន WH-1000MX5 នឹងមានដងកាសតូចជាងមុន កាត់តាមកាស Airpod Max របស់ Apple និងកាសរបស់ក្រុមហ៊ុន Bose 700។ ចំណែកឯតួកាសក្តោបត្រជៀក ហាក់នៅមានរូបរាងស្រដៀងជំនាន់មុនដដែល។
ចូលដល់សមត្ថភាពរបស់វាវិញ WH-1000MX5 បំពាក់មកដោយកម្លាំងថ្មធំជាងមុន អាចបើកស្តាប់ជាប់បាន ៤០ម៉ោង ច្រើនជាងនៅលើជំនាន់ទី៤រហូតដល់១០ម៉ោង។ ប៉ុន្តែចំពោះការសាកថ្ម វាអាចសាកបញ្ចូលពេញដោយចំណាយពេលរហូតដល់ ៣,៥ម៉ោង តាមរយៈរន្ធ USB-C យឺតជាងជំនាន់មុន ៣០នាទី។
ចុងក្រោយគឺមុខងារទប់សំឡេងរំខាន ដែលជាមូលហេតុធំជួយឲ្យកាសត្រកូល WH-1000 ល្បីឈ្មោះ ក៏ត្រូវបានកែប្រែបន្ថែមឲ្យកាន់តែល្អជាងមុន។ Sony បានផ្លាស់ប្តូរទីតាំងរបស់ Mic និងកាត់បន្ថយប៊ូតុងមួយចំនួន ផ្តល់មកវិញនូវភាពងាយស្រួលប្រើប្រាស់ និងការទប់សំឡេងរំខានកាន់តែប្រសើរ។
ចំពោះកាលបរិច្ឆេទចេញលក់ផ្លូវការ Sony នៅមិនទាន់បានប្រកាសនៅឡើយទេ ប៉ុន្តែគេដឹងថាវានឹងចេញនៅក្នុងឆ្នាំនេះហើយ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកាសដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើនគឺកាស WH-1000MX4 មានតម្លៃខ្ទង់ ៣៤៩ដុល្លារ(តម្លៃក្នុងស្រុក) និងកាស Airpod Max របស់ Apple មានតម្លៃ ៥៤៩ដុល្លារ(តម្លៃក្រៅស្រុក)៕