ផលិតផល Skincare របស់ខ្មែរ ល្អទាំងតម្លៃនិងគុណភាព សម្រាំងចេញពីធម្មជាតិពិតៗ

  • 2022-04-25 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bodia Nature គឺជាក្រុមហ៊ុន និងផលិតផលក្នុងស្រុកដែលផលិតនៅក្នុងប្រទេសកម្ពុជា។ វាត្រូវបានរកឃើញនឹងបង្កើតឡើងដោយជនជាតិបារាំងលោក Antoine Bancel តាំងពីឆ្នាំ ២០០៩ មកម៉្លេះនៅក្នុងខេត្តសៀមរាប។ ការបង្កើតនេះគឺជាការរួមបញ្ចូលជាមួយក្រុមអ្នកជំនាញៗ ហើយមានបទពិសោធន៍ខ្ពស់ក្នុងការផលិតនូវផលិតផលថែរក្សាសម្រស់តាមបែបធម្មជាតិ ១០០ ភាគរយ និងតាមបែបស្ដង់ដារអន្តរជាតិ។

ក្រុមហ៊ុនបានបង្កើតផលិតផលថែរក្សាសម្រស់ដែលតម្រូវពេញមួយតួខ្លួនរួមមាន៖ ផលិតផលងូតទឹក ផលិតផលម៉ាស្សា ផលិតផលប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ និងផលិតផលព្យាបាលដោយគ្រឿងក្លិនប្រអូប ដែលបានផលិតនឹងសម្រិតសម្រាំងយកចេញពីធម្មជាតិ ១០០ ភាគរយសម្រាប់ការប្រើប្រាស់។

Boida ត្រូវបានគេទទួលស្គាល់ថាជាកន្លែងម៉ាស្សា ស្ប៉ាដែលគួរឲ្យចាប់អារម្មណ៍ និងមានគុណភាពខ្ពស់បំផុតនៅក្នុងតំបន់ ហើយជាផលិតផលដែលបានរចនាផលិតឡើងសម្រាប់ការសម្រាកទាំងផ្លូវចិត្តនឹងរាងកាយ។ មិនត្រឺមតែជា Bodia មានទំនួលខុសត្រូវខ្ពស់ ចំពោះសុខដុមរមនានៃបរិស្ថានធម្មជាតិ ជាមួយការចាប់ដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល កសិករ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ការរួមបញ្ចូលគ្នា ដោយផ្ដោតទៅលើការអនុវត្តក្នុងការជួយជនពិការឲ្យមានការងារធ្វើ និរន្តភាពចំពោះសុខដុមរមនានៃបរិស្ថានធម្មជាតិ និងគម្រោងដ៏សំខាន់ ដើម្បីអភិវឌ្ឍ Bodia ឲ្យទៅជាក្រុមហ៊ុនរបស់កម្ពុជា ដែលធ្វើការឆ្ពោះទៅរកគ្រប់ទិដ្ឋភាពនៃការអភិវឌ្ឍន៍ក្នុងស្រុក។

ផលិតផល Bodia គឺផលិតឡើងសម្រាប់មនុស្សគ្រប់គ្នា ទាំងមនុស្សស្រី និងមនុស្សប្រុសពេញវ័យ សាធាណជនទូទៅ សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនឯកជននៅទូទាំងពិភពលោកផងដែរ។ ដូច្នេះលោកអ្នកអាចពញ្ជាទិញយកទៅប្រើប្រាស់ ឬយកទៅលក់បន្ដបានតាមរយៈគេហទំព័រ និងពីហាងផ្ទាល់៕

ដើម្បីទទួលបានព័ត៌មានលម្អិតអំពីផលិតផល សូមរង់ចាំតាមដានអត្ថបទបន្ទាប់ដែលនឹងនិយាយលម្អិតអំពីផលិតផលទាំងនោះ ហើយដើម្បីទទួលបានផលិតផលដែលមានគុណភាពខ្ពស់នេះយកទៅប្រើប្រាស់ក្នុងតម្លៃទាបសមរម្យដែលមិនធ្លាប់មានពីមុនមក សូមតាមដានការ Live របស់កម្មវិធី Riel Deal ពី Sabay នៅរៀងរាលថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧ យប់កុំខកខានឲ្យសោះ៕

ចុចអានបន្ដ៖

អត្ថបទ៖ Chrel Den