ប្រាប់ច្បាស់ៗ ព្យាបាលភ្នែកម្ញ៉ូបតាមវិធី (Lasik) ទោះប៉ុន្មានរយដឺក្រ ក៏ភ្លឺច្បាស់វិញ អស់លុយមិនច្រើនទេ

  • 2022-04-26 04:50:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហាភ្នែកមើលមិនច្បាស់ៗ ព្រិលៗ ដែលភាសាសាមញ្ញគេតែងនិយាយថា ភ្នែកម្ញ៉ូប បានកើតឡើងលើមនុស្សជាច្រើន ដែលតម្រូវឱ្យពួកគេកាត់កញ្ចកវែនតាពាក់ទើបអាចមើលឃើញ។ យ៉ាងណាមិញតើបញ្ហាភ្នែកម្ញ៉ូបនេះ អាចព្យាបាលបានដែរឬទេ?

រំលឹកទៅយុវជនខ្មែរម្នាក់ ធ្លាប់មានបញ្ហាភ្នែកម្ញ៉ូប ៥០០ដឺក្រេ ប៉ុន្តែពេលនេះ គេមិនចាំបាច់ពាក់វែនតាទៀតទេ ក្រោយទទួលបានការព្យាបាលនៅប្រទេសថៃ ។ សូមមកទទួលបទពិសោធពីយុវជនម្នាក់មានគណនីហ្វេសបុកឈ្មោះ Chheng Chan Pheaktra ធ្វើការចែករំលែកដូចខាងក្រោមនេះ៖

«ថ្ងៃ​នេះ​​ខ្ញុំ​ចង់​ចែក​រំលែក​បទពិសោធការ​ធ្វើឡេសិក​ភ្នែក​​ (Lasik Eyes Surgery)នៅ​មន្ទីរពេទ្យ​យ៉ាន់​ហ៊ី​ (Yanhee International Hospital) ទីក្រុង​បាងកក​ ប្រទេស​ថៃ​»។

  • ខ្ញុំ​ធ្លាប់​ម៉ាញ៉ូប​ភ្នែក​ម្ខាង​ 500 ដឺក្រេ​ និង​ ម្ខាង​ទៀត​ 450 ដឺក្រេ​ និង​ ផ្អៀង​ 25​ដឺក្រេ​

  • ប៉ុន្ដែ​ឥឡូវ​នេះ​ភ្នែករបស់ខ្ញុំ​​ភ្នែក​ត្រឡប់​មក​ 0ដឺក្រេ​ ច្បាស់​FULL HD​​ ដោយ​មិន​ចាំ​បាច់​ពាក់​វ៉ែនតា​ដូច​មុន​ទៀត​ហើយ​។

ខ្ញុំ​ចង់​ណែនាំដល់​​អ្នក​ទាំងអស់​គ្នាបេី​សិន​ជាមាន​ភ្នែក​ម្ញ៉ូបមិន​លេីស​ 1,200 ដឺក្រេ។ អ្នក​ទាំង​អស់​គ្នា​​អាច​ជ្រើសរើស​ការធ្វើ​ Lasik នៅ​មន្ទីរពេទ្យ​យ៉ាន់​ហ៊ី​ (Yanhee International Hospital) ជា​មួយ​វេជ្ជបណ្ឌិត​ដែល​មាន​ជំនាញ​ច្បាស់លាស់​។​ នៅ​មន្ទីរពេទ្យ​យ៉ាន់​ហ៊ី​មាន​អ្នក​បកប្រែ​ភាសា​ដោយ​ឥតគិតថ្លៃ​ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ជួល​អ្នក​បកប្រែ​ខាង​ក្រៅ​។ នៅ​មន្ទីរពេទ្យ​យ៉ាន់​ហ៊ី​មាន​អ្នក​បក​ប្រែ​ចំនួន​12ភាសា​។

តេី​ Lasik ភ្នែក​គឺ​ជា​អ្វី​?

  • Lasik ជា​ពាក្យ​កាត់​ចេញ​ពី Laser In Situ Keratomileusis ជា​ការ​វះកាត់ដោយ​​បេីក​កញ្ចក់​ភ្នែក​ និង​ ប្រើ​ឡាស៊ែរ​បាញ់​ទៅ​លេី​ប្រស្រី​ភ្នែក​របស់​យើង​ដោយ​ចំណាយ​ពេល​វះកាត់​ត្រឹម​តែ​ 3-5​ នាទី​ប៉ុណ្ណោះ​ អាស្រ័យ​លេី​ភ្នែក​របស់​យើង​​។ អ្នក​ដែល​អាច​ធ្វើ​ការ​វះកាត់​ Lasik បាន​ ចាប់​ពី​អាយុ​ 18 ឆ្នាំ​ ដល់​អាយុ​ 50 ឆ្នាំ​។

មុន​ពេល​វះកាត់​ធ្វើ​ Lasik​ត្រូវ​ត្រួត​ពិនិត្យ​អ្វី​ខ្លះ​?

  • ត្រួត​ពិនិត្យ​​ដឺក្រេ​ម៉ាញ៉ូប​​ភ្នែក​

  • វាស់​សម្ពាធកែវ​ភ្នែក​

  • ត្រួត​ពិនិត្យ​កញ្ចក់​ភ្នែក​

  • វាស់​ភាពកោង​របស់​កញ្ចក់​ភ្នែក​ទាំង​ខាង​មុខ​ និង​ ខាង​ក្រោយ​

  • ត្រួត​ពិនិត្យ​កំរាស់​​កញ្ចក់​ភ្នែក​

  • វិភាគ​សភាព​ខ្សែភ្នែក​

  • វាស់​បរិមាណ​ទឹក​ភ្នែក​។

បន្ទាប់​ពីភ្នែក​របស់​យើង​ត្រូវ​បាន​ត្រួត​ពិនិត្យ​រួច​រាល់​ វេជ្ជបណ្ឌិត​នឹងប្រាប់​យើង​ថា​ភ្នែក​របស់​យើង​អាច​ធ្វើ​ Lasik បាន​ដែរ​ឫ​ទេ​ ព្រោះ​បេី​សិន​ជា​កញ្ចក់​ភ្នែក​របស់​យើង​ស្តេីង​ យើង​មិន​អាច​ធ្វើ​ Lasik បាន​ទេ​។ បន្ទាប់​ពី​វេជ្ជបណ្ឌិត​ប្រាប់​ថា​ភ្នែក​របស់​យើង​អាច​ធ្វើ​បាន​ និង​ ណែ​នាំ​វិធី​ធ្វើ​Lasik ដែល​សមស្រប​ជាមួយ​ភ្នែក​របស់​យើង​។ វេជ្ជបណ្ឌិត​នឹង​ណាត់​យើង​ដេីម្បី​វះកាត់​ធ្វើ​ Lasik ភ្នែក​។

តេី​យេីង​ត្រូវ​ត្រៀម​អ្វី​ខ្លះ​មុន​នឹង​វះកាត់​ធ្វើ​ Lasik ភ្នែក​?

​ដំបូង​យើង​ត្រូវ​កក់​សក់​អោយ​ស្អាត​ និង​ ហាម​តែងមុខ​ លាប​ម្សៅ​ ក្រែម​ ឫ​ បាញ់​ទឹកអប់មុន​នឹង​ទៅ​វះកាត់​​។ បេី​សិន​ជា​អ្នក​ដែល​ប្រេី​ Contact lens ត្រូវ​បញ្ឈប់​ប្រើ​យ៉ាង​តិច​រយៈ​ពេល​ 3 ថ្ងៃ​មុន​វះកាត់​ធ្វើ​Lasik​ ប៉ុន្ដែ​ប្រភេទ​lens ដែល​សភាព​រឹង​ ត្រូវ​ដោះ​ចេញ​យ៉ាង​តិច​ 1​ សប្តាហ៍​។ បញ្ឈប់​ការ​ប្រេី​ lens កាន់តែ​យូរ​ កាន់តែ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការធ្វើ​ Lasik។

តេី​កំលុង​ពេល​វះកាត់វេជ្ជបណ្ឌិត​នឹង​ធ្វើ​អ្វី​ខ្លះ​​?

  • គិលានុបដ្ឋាយិកា​នឹង​បន្តក់​ថ្នាំ​ស្ពឹក​ទៅ​លេី​ភ្នែក​របស់​យើង​ដេីម្បី​មិន​អោយ​មាន​ការឈឺ​ចុកចាប់​ក្នុង​កំលុង​ពេល​វះកាត់​។ -បន្ទាប់​មក​គិលានុបដ្ឋាយិកា​នឹង​នាំ​យើង​ចូល​ក្នុង​បន្ទប់​វះកាត់​ វេជ្ជបណ្ឌិត​នឹង​ដាក់​ឧបករណ៍​ទៅ​លេី​កែវ​ភ្នែក​របស់​យើង​

  • រួច​មក​វេជ្ជបណ្ឌិត​នឹង​វះកាត់​បេីក​កញ្ចក់​កែវ​ភ្នែក​របស់​យើង​ដោយ​ប្រើ​ឧបករណ៍​ទំនើប​

  • បន្ទាប់​មក​វេជ្ជបណ្ឌិត​នឹង​អោយ​យើង​សម្លឹង​ភ្នែក​ទៅ​ពន្លឺ​ពណ៌​ក្រហម​និង​ពណ៌​បៃតង​ដែល​បញ្ចាំង​លើ​កែវ​ភ្នែក​របស់​យើង​ ដេីម្បី​ធ្វេីការ​បាញ់​ឡាស៊ែរ​។

  • ចំពោះការបាញ់​ឡាស៊ែរ​ទៅ​លេី​ប្រស្រី​ភ្នែក​ពុំ​មាន​ការឈឺ​ចុកចាប់​នោះ​ទេដោយ​ប្រេី​រយៈពេល​ចន្លោះ​ 15 វិនាទី​ ទៅ​ 1​ នាទី​ អាស្រ័យ​លេី​ភ្នែក​របស់​យើង​​​។

-បន្ទាប់​មក​វេជ្ជបណ្ឌិត​នឹង​បិទ​កញ្ចក់​កែវ​ភ្នែក​របស់​យើង​វិញ​ និង​ បន្តក់​ថ្នាំ​សម្លាប់​មេរោគ​អោយ​យើង​។

-បន្ទាប់​ពី​វះកាត់​រួច​វេជ្ជបណ្ឌិត​នឹង​ត្រួតពិនិត្យ​កែវ​ភ្នែក​របស់​យើង​ដែល​ត្រូវ​បាន​វះកាត់​រួច​រាល់​។

បន្ទាប់​ពី​វះកាត់​រួច​រាល់​?

  • គិលានុបដ្ឋាយិកា​នឹង​បិទ​វេនតា​គ្របភ្នែក​របស់​យើង​ដេីម្បី​ការពារ​មិន​អោយ​យើង​យក​ដៃ​ញី​ភ្នែក​នៅ​ពេល​គេង​។ គិលានុបដ្ឋាយិកា​តម្រូវ​អោយ​យើង​បិទ​គ្របភ្នែក​រហូតដល់​ព្រឹក​ស្អែក​មុន​នឹង​មក​ជួប​វេជ្ជបណ្ឌិត​តាមការ​ណាត់​ថ្ងៃ​បន្ទាប់​។

  • ឱសថ​ការីនឹង​ផ្តល់​ថ្នាំ​បន្តក់​កុំ​អោយ​ភ្នែក​ស្ងួត​ ថ្នាំ​បន្តក់​សម្លាប់​មេរោគ​ ថ្នាំ​បំបាត់​ការ​ឈឺចុក​ចាប់​ ថ្នាំ​ងងុយ​គេង​​ ថ្នាំ​វីតាមីន និង​ សំលី​ដេីម្បី​សម្អាត​ជុំវិញ​កែវ​ភ្នែក​​។ ឱសថ​ការី​ហាម​មិន​អោយ​ភ្នែក​ប៉ះ​ទឹក​រយៈពេល​ 1​សប្តាហ៍​។

  • រួច​មក​យេីង​អាច​ត្រលប់​ទៅ​សណ្ឋាគារ​ ឫបន្ទប់​ស្នាក់នៅ​របស់​យើង​វិញ​បាន​ ឫ​ យេីង​អាច​ជួលស្នាក់​នៅ​បន្ទប់​របស់​មន្ទីរពេទ្យ​1យ​ប់បាន​បេី​សិន​ជា​យេីង​មាន​ផល​វិបាក​ត្រឡប់​ទៅ​បន្ទប់​ស្នាក់​នៅ​របស់​យើង​ដោយសារ​វេជ្ជបណ្ឌិត​នឹង​ណាត់​ត្រួតពិនិត្យ​ភ្នែកពេល​ព្រឹក​​ថ្ងៃ​បន្ទាប់​។​ វេជ្ជបណ្ឌិត​ណែនាំ​អោយ​ពាក់​វេនតា​ការពារ​កម្ដៅ​ថ្ងៃ​រយៈពេល​1ខែនៅ​ពេល​ចេញ​​ខាង​ក្រៅ​ផ្ទះ​។

បន្ទាប់​ពី​វះកាត់​ភ្នែក​ ភ្នែក​របស់​យើង​នឹង​ចាប់​ផ្តើម​ផ្សាហូរ​ទឹក​ភ្នែក​ដូច​មាន​អ្វី​ជាប់​លេី​ភ្នែក​របស់​យើង​ ប៉ុន្តែ​ឱសថ​ការី​ណែនាំ​អោយ​យើង​សម្រាក​គេង​យ៉ាង​តិច​ 6​ ម៉ោង​ ដោយ​សារ​ថ្នាំ​ស្ពឹក​នឹង​អស់​ជាតិ​ថ្នាំ​ អាច​បណ្តាល​អោយ​យើង​ឈឺ​ផ្សាភ្នែក​បាន​ ​រួម​ពិសារ​ថ្នាំ​បំបាត់​ការ​ឈឺចុក​ចាប់​បេី​សិន​ជា​យេីង​ឈឺចុក​ចាប់ខ្លាំង​។ ក្រោយ​សម្រាក​គេង​ 6​ ម៉ោង​ហើយ​ ភ្នែក​របស់​យើង​នឹង​ចាប់ផ្ដើម​បាត់​ឈឺ​ផ្សា​ និង​ ចាប់​ផ្តើម​ឃើញ​ច្បាស់​បន្តិច​ម្តងៗ​។

ពេល​ព្រឹក​ស្អែក​ភ្ញាក់​ពី​គេង​យេីង​ត្រូវ​ដោះ​វេនតា​គ្របភ្នែក​ចេញ​ រួច​សម្អាត​ភ្នែក​របស់​យើង​ និង​ បន្តក់​ថ្នាំ​សម្លាប់​មេរោគ​ និង​ បន្តក់​ថ្នាំ​កុំ​អោយ​ភ្នែក​ស្ងួត​​។ រួចមក​នឹង​ជួប​វេជ្ជបណ្ឌិត​ដេីម្បី​ត្រួត​ពិនិត្យ​របួស​ដែល​បាន​វះកាត់​។ វេជ្ជបណ្ឌិត​នឹង​ណាត់​យើង​ម្តង​ទៀត​ក្រោយ​1សប្តាហ៍​ 1ខែ​3ខែ​ 6ខែបន្ទាប់​ពី​វះកាត់​។ លទ្ធផល​ភ្នែក​របស់​យើង​នឹង​ចាប់ផ្ដើម​ឃើញ​ច្បាស់​ក្រោយ​វះកាត់​រយៈពេល​ 1​ថ្ងៃ​ និង​ កាន់​តែ​ឃេីញ​ច្បាស់​ក្រោយ​រយៈពេល​ 1​សប្តាហ៍​។

តម្លៃ​ការ​វះកាត់ធ្វេី​ Lasik

  • ត្រឹមតែ​ 54,500 បាត ប្រហែល​ 1,800$​

  • ថ្លៃ​ត្រួតពិនិត្យ​ភ្នែក​ 700 បាត​ ប្រហែល​ 22$

  • សេវា​មន្ទីរពេទ្យ​ 250 បាត​ ប្រហែល​ 8$

អត្ថបទពេញនិយម