ទឹកធ្លាក់Tad Sae! ទឹកធ្លាក់ធម្មជាតិសម្បូរបែបស្រស់ស្អាតបំផុត ប្រៀបដូចជាឋានសួគ៌ នៅក្នុងប្រទេសឡាវ
- 2022-04-27 03:04:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកធ្លាក់Tad Sae! ទឹកធ្លាក់ធម្មជាតិសម្បូរបែបស្រស់ស្អាតបំផុត ប្រៀបដូចជាឋានសួគ៌ នៅក្នុងប្រទេសឡាវ
ចន្លោះមិនឃើញ
ទឹកធ្លាក់ Tad Sae (ນຳ້ຕົກຕາດແສ້) ភាសាខ្មែរហៅថា តាតសែ គឺជាទឹកធ្លាក់ធម្មជាតិដ៏ស្រស់ត្រកាលបំផុតនៅក្នុងប្រទេសឡាវ ជាពិសេសនៅក្នុងកំឡុងពេលរដូវវស្សា ជាពេលដែលព្រៃព្រឹក្សាជុំវិញទឹកធ្លាក់កំពុងតែរីកលូតលាស់ស្រស់បំព្រងគួរជាទីគយគន់ គួបផ្សំជាមួយទឹកខៀវឆ្វង់ ត្រជាក់ដល់បេះដូងភ្ញៀវទេចរ ។
ទឹកធ្លាក់ Tad Sae មានទីតាំងស្ថិតនៅតាមដៃនៃទន្លេណាមខននៅក្នុងខេត្តហ្លួងព្រះបាង ប្រទេសឡាវនិង មានចម្ងាយប្រមាណជា ១៨ គីឡូម៉ែត្រតែប៉ុណ្ណោះពីទីក្រុងហ្លួងព្រះបាងផ្ទាល់។ទឹកធ្លាក់ Tad Sae នេះទៀតសោត ត្រូវបាន ហូរពីលើភ្នំចុះមកក្រោមហើយ ឆ្លងកាត់ថ្មកំបោរ និងព្រៃឈើជាច្រើនដំណាក់ បង្កើតបានជាទស្សនីយ៍ភាព ដ៏អស្ចារ្យបំផុតដែលបង្កើតឡើងដោយធម្មជាតិពិតៗ។
ទឹកធ្លាក់នៅទីនោះមាន ជាច្រើនកន្លែងទៅតាមថ្នាក់ៗ ពណ៌ខៀវស្អាតឆ្លុះដល់បាត សមស្របនឹងអាកាសធាតុអំណោយផលដ៏សែនត្រជាក់ស្រស់ស្រាយគួរជាទីមនោរម្យសម្រាប់ ភ្ញៀវទេសចរដែលចូលចិត្តបែបធម្មជាតិ ហាក់បីដូចជាអនុស្សាវរីយ៍ដែលមិនអាចភ្លេចបាន ប៉ុន្តែទោះបីជាយ៉ាងណា ទឺកធ្លាក់នេះដែលពឹងផ្អែកលើរដូវវស្សា ទើបមានការហូរទឹកពីលើភ្នំចុះមក ហើយខែដែលសម្បូរទឹកគឺរាប់ចាប់ពីខែមិថុនា ខែកក្កដា។
សម្រាប់មធ្យោបាយធ្វើដំណើរទៅកាន់ ទឹកធ្លាក់ Tad Sae នេះវិញ ទេសចរខ្មែរ ភាគច្រើនដែលពួកគាត់ចង់ទៅលេង គឺធ្វើដំណើរតាមរយរថយន្ត ហើយនៅពេលដែលទៅដល់ទីក្រុង ហ្លួងព្រះបាង យើងត្រូវឆ្ពោះទៅ ភាគអាគ្នេយ៍ចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ រហូតដល់ច្រាំងដៃទន្លេទន្លេណាខន យើងពុំអាចជិះម៉ូតូដល់ទឹកធ្លាក់ទេ យើងត្រូវបន្តដំណើរដោយការជិះទូកឆ្លងដៃដៃទន្លេទន្លេណាខន ដើម្បីឆ្ពោះទៅដល់ ទឹកធ្លាក់ Tad Sae។
ជាទូទៅសម្រាប់តម្លៃ៖
-តម្លៃម៉ូតូ : ៨៥០០០គីប ឬ $11 ក្នុងមួយថ្ងៃ
-តម្លៃជិះទូកឆ្លង : ១០០០០គីប ឬ $1.25
-តម្លៃសំបុត្រចូល : ១៥០០០គីប ឬ $1.75
ប្រភពរូបថត៖ EXPlORE