កតញ្ញូ! ងួន ចាន់ដេវីត កោរសក់កាន់ទុក្ខសពជីតា
- 2022-04-27 02:26:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កតញ្ញូ! ងួន ចាន់ដេវីត កោរសក់កាន់ទុក្ខសពជីតា
ចន្លោះមិនឃើញ
ជីតារបស់តារាចម្រៀងប្រុស ងួន ចាន់ដេវីត បានចែកឋានទៅហើយកាលពីថ្ងៃទី២៥ ខែមេសា ដោយរោគាពាធ។ នៅថ្ងៃនេះ គេឃើញលោក នៅតែមានទឹកមុខស្រពាប់ស្រពោន ហើយបានធ្វើបុណ្យ ប្រគេនចង្ហាន់ព្រះសង្ឃ អមដោយមិត្ដភក្ដិដែលជាតារាល្បីៗទៀតផង។
លោក ដេវីត បានបង្ហោះរូបថតមួយសន្លឹកអមដោយសារខ្លីមួយតាមបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៧ ខែមេសា ថា៖ “ថ្ងៃនេះខ្ញុំបាទព្រះករុណាខ្ញុំបានប្រគេនចង្ហាន់លោកឪ រស់ កុសល សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមរំលែកទុក្ខដល់គ្រួសារខ្ញុំព្រះករុណា”។
ក្រោយពីបង្ហោះសារ និងរូបថតកាន់ទុក្ខរបស់លោកនេះ មានអ្នកគាំទ្រជាច្រើន និងមិត្ដសិល្បៈជាច្រើន បានចូលរួមរំលែកទុក្ខទាំងដោយផ្ទាល់ និងតាមComment។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ថា សព ជីតារបស់លោក នឹងត្រូវបញ្ចុះ ឬបូជា នៅថ្ងៃណា ឬនៅទីណានៅឡើយទេ ប៉ុន្ដែព្រឹកនេះគេឃើញលោក និងអធិការ កំពុងប្រគេនចង្ហាន់ដល់ព្រះសង្ឃទំនងជាកិច្ចបង្ហើយ នៃពិធីបុណ្យទៅហើយ៕