ដំណឹងល្អ! សម្តេច អនុញ្ញាតឲ្យ​រោងភាពយន្ត និងកន្លែងប្រកួតបាល់ទាត់ ចូលទស្សនាវិញពេញលេញ១០០%

  • 2022-04-28 04:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងនៅក្នុងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២បានសម្តេចតេជោបានប្រកាសអនុញ្ញាតឲ្យរាល់រោងភាពយន្ត និងកន្លែងប្រកួតបាល់ទាត់នានា អាចឲ្យចូលទស្សនាវិញពេញលេញ១០០%។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ម្សិលមិញលោកជំទាវ ភឿង សកុណា បានធ្វើលិខិតស្នើខ្ញុំថា សូមឲ្យរោងភាពយន្ដនីមួយៗទទួកមនុស្សពេញវិញ១០០% មិនអីទេធ្វើទៅ ប៉ុន្ដែក្នុងករណីរកឃើញថា ស្ថានភាពនោះវាមិនល្អយើងក៏ចល័តភ្លាមៗ កុំងាប់ក្រឡាឲ្យសោះ»។

ជាមួយគ្នានេះដែរ ឯកឧត្តម សៅ សុខា ក៏បានបានធ្វើលិខិតស្នើសុំ សម្តេចតេជោ អំពីកន្លែងទស្សនាបាត់ទាត់សូមឲ្យដាក់មនុស្សពេញវិញបានដូចគ្នា សម្តេចតេជោលោក៏ធ្វើការអនុញ្ញាតិផងដែរ។

លើសពីនោះសម្តេចក៏បានមានប្រសាសន៍បន្ថែមថា «បើយើងហែលទឹក បើយើងមិនហ៊ានដោះម៉ាស ធ្វើម្ដេចយើងដឹងថា វ៉ាក់សាំងរបស់យើងមានប្រសិទ្ធភាពអាចទប់ស្ដាត់ជំនួសម៉ាកបានឬអត់។» ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចតេជោលោកក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្ដទទួលយកវ៉ាក់សាំងដូសជំរុញ ជាពិសេសដូសទី៣ និងហើយដូសទី៤ ដើម្បីបង្កើនភាពសាំនៅក្នុងសហគមន៍កម្ពុជាឲ្យកាន់តែរឹងមាំ៕

អត្ថបទដោយ៖ សាន សុធារដ្ឋ