គំនិតច្នៃប្រឌិតបំប្លែងខ្យល់ទៅជាអគ្គិសនី 1KW/ម៉ោង​គ្រាន់​តែ​ទាញ​ចេញ​​ពី​​ខ្យល់​ល្ហើយៗ​ដែលឡានបើកកាត់

  • 2022-04-29 05:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនបច្ចេកវិទ្យាតួកគីឈ្មោះ Deveci Tech បានរកឃើញនូវគំនិតច្នៃប្រឌិតថ្មីបង្កើតបានជា​ឧបករណ៍​បំប្លែងខ្យល់ទៅជាចរន្តអគ្គិសនី ដោយក្នុងមួយតួប៊ីនបង្កើតចរន្តបាន ១គីឡូវ៉ាត់/ក្នុងមួយម៉ោង។

ចំពោះដំណើរការ​នៃ​គំនិតច្នៃប្រឌិតថ្មីបំប្លែងខ្យល់ទៅជាអគ្គិសនីនេះ ត្រូវបានអ្នកបច្ចេកទេសរៀបចំ ដំឡើងឧបករណ៍ដែលមាន​គម្លាតចន្លោះយ៉ាងតិច ៥ ម៉ែត្រភ្ជាប់បណ្ដាញដោយថាមពលសូឡា ក្នុងការបំប្លែងដោយ​ទាញយក​អត្ថប្រយោជន៍ ក៏ដូចជាប្រភពធំចេញពីខ្យល់ល្ហើយៗឬខ្យល់កើតចេញពីការបរហួសទៅហួសមករបស់​យានយន្តរាប់ម៉ឺនគ្រឿង​បើកបរ​កាត់នៅតាមដងផ្លូវក្នុងទីក្រុង។

បច្ចេកវិទ្យានេះបានដំឡើង​នៅ​ក្នុងទីក្រុង Istanbul ។ ត្បិតថាជា​ផលិតផល​របស់​ក្រុមហ៊ុនឯកជន តែការរៀបចំដំឡើងឧបករណ៍ទាំងនោះគាំទ្រដោយ​រដ្ឋ ដែល​ជាផ្នែកមួយក្នុងគម្រោង​បរិស្ថានស្អាតក្នុងការ​បង្កើតនូវ​ថាមពលកកើតឡើងវិញក្នុងទីក្រុង​៕

លោក Kerem Deveci អ្នកបង្កើតឧបករណ៍ដ៏ទំនើបនេះ

ព័ត៌មានបន្ថែម សូមមើលដំណើរការក្នុងវីដេអូ៖

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ devecitech.com