៣ចំណុចធំៗត្រូវដឹង! បើចង់ជិះលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មិនអីចឹងអាចមានហានិភ័យខ្ពស់
- 2022-04-29 08:59:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុចធំៗត្រូវដឹង! បើចង់ជិះលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មិនអីចឹងអាចមានហានិភ័យខ្ពស់
ចន្លោះមិនឃើញ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៩០,៩៥%ហើយក្រោយពីបានបើកការដ្ឋានសាងសង់អស់រយៈពេលជាង ៣ឆ្នាំ ពិសេសក៏គ្រោងនឹងដាក់ដំណើរការជាការសាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ យ៉ាងណាមិញផ្លូវល្បឿនលឿនមានលក្ខណ:ខុសពីផ្លូវទូទៅប្រសិនបើប្អូនប្រជាពលរដ្ឋទាំងអស់ពុំបានស្វែងយល់ឲ្យបានច្បាស់លាស់ប្រាកដណាស់ពិតជាមានហានិភ័យខ្ពស់នៅកំឡុងពេលធ្វើដំណើរ។
មុននឹងធ្វើដំណើរលើ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រសួងសារធារណការ ក៏ដូចជាទំព័រ "ផ្លូវល្បើនលឿនភ្នំពេញ-ព្រះសីហនុ" បានពន្យល់ពី អ្នកដំណើរនូវចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១. បើយោងទៅតាមប្រសាសនរបស់ឯកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រសួងសារធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាពេលនេះក្រសួង កំពុងតែពិចារណាឲ្យអ្នកដំណើរអាចបើកបរបានរហូតទៅដល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
ដូចនេះ តើអ្នកគិតថាម៉ូតូឬយានយន្តដែលមានល្បឿនយឺតអាចជិះនៅលើផ្លូវល្បឿនលឿនបានទេ? នៅកិច្ចសម្ភាសន៍ជាមួយក្រុមសារព័ត៌កាលពីពេលកន្លងទៅ ឯកត្តម ទេសរដ្ឋមន្ត្រី បានពន្យល់នូវលក្ខខណ្ឌ និងនីតិវិធីមួយចំនួនសម្រាប់ការប្រើប្រាស់ផ្លូវនេះ បើយោងទៅតាមច្បាប់ អ្នកដំណើរ យានជំនិះ ម៉ូតូ ឡានត្រាក់ទ័រ ឡានក្រុង តុកតុកនិងយានជំនិះផ្សេងៗដែលមានល្បឿនតិចជាង 70km/h គឺមិនអាចឡើងផ្លូវល្បឿនលឿនបានជាដាច់ខាត ក្នុងនោះដែរយានជំនិះប្រភេទម៉ូតូធំទោះបីជាលឿនប៉ុណ្ណា ក៏មិនអាចបើកឡើងលើផ្លូវល្បឿនលឿនបានដែរ ព្រោះអាចបង្ករគ្រោះថ្នាក់បាន។
២. បើខ្ញុំឈឺបត់ជើង អស់សាំង ចង់សម្រាក ហូបអារហារ តើអាចឈប់ឡានបានទេ? មិនអាចឈប់តែផ្តាសបានទេ គឺមានហានិភ័យណាស់ ។ តាមពិតទៅ នៅតាមដងផ្លូវល្បឿនលឿនគឺមានកន្លែងផ្តល់សេវាកម្ម ក្នុងនោះមានដូចជា ស្ថានីយ៍ប្រេងឥណ្ធនៈ ចំណតឡាន កន្លែងឈប់សម្រាក អាហារដ្ឋាន បន្ទប់ទឹកនិងយាន្តដ្ឋាន ជាដើម ដែលអាចបំរើសេវាកម្មចាំបាច់ជូនអ្នកធ្វើដំណើរផ្លូវឆ្ងាយបានដោយមិនមានក្តីព្រួយបារម្ភនោះឡើយ។
តែយ៉ាងណា អ្នកបើកបរ ត្រូវចាប់អារម្មណ៍មើលស្លាកសញ្ញានៅលើដងផ្លូវឲ្យបានច្បាស់ជាមុនសិន មុនចូលចតជៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗអាចកើតមានឡើង។
៣. ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមិនមែនជិះហ្វ្រី ពោលគឺពេលធ្វើដំណើរត្រូវតែបង់លុយ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ ក្រុមអ្នកសារព័័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា យោងលើតម្លៃប្រើប្រាស់ផ្លូវនៅទូទាំងពិភពលោក ភាគច្រើនគេគិតតម្លៃ ពី១០ ទៅ១២ សេននៅក្នុង១គីឡូម៉ែត្រ។ ដូច្នេះ សម្រាប់កម្ពុជា ឯកឧត្តមបញ្ជាក់ថា ក្រសួងបានស្នើឲ្យយកក្រោម១០សេនក្នុងគីឡូម៉ែត្រ។
យោងតាមតម្លៃក្នុងគម្រោងសាកល្បងនេះ បើយើងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ ចម្ងាយជិត ២០០គីឡូម៉ែត្រនោះ ការចំណាយថ្លៃធ្វើដំណើរអាចជិត ២០ដុល្លាអាមេរិក។
យ៉ាងណាមិញចំពោះតម្លៃធ្វើដំណើរជាការសាកល្បងនៅក្នុងខែកក្កដាខាងមុខនេះ នៅក្នុងកិច្ចសម្ភាសន៍ផ្ទាល់ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ក្រសួងបានកំពុងពិភក្សាជាមួយក្រុមហ៊ុនដែរថា គួរតែឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវនេះមួយនេះឲ្យស្គាល់ពីការប្រើប្រាស់ច្បាស់លាស់សិន ដោយកុំយកថវិការពួកគាត់ ឬក៏ក្នុងរយ:ពេលមួយខែដំបូង យកតម្លៃពីពួកគាត់ ពីថោកទៅថ្លៃបន្តិចម្តងៗ ដោយ កំពុងតែពិចារណា ចំពោះព័ត៌មានលម្អិតយើងនឹងបញ្ជាក់បន្ថែមទៀតនៅពេលក្រោយ។
ជាចុងក្រោយ សូមជម្រាបថា បងប្អូនកុំមានការព្រួយបារម្ភនៅពេលបន្តិចទៀតនេះខាង ក្រសួងផ្ទាល់នឹងបង្កើតជាដេអូ ក៏ដូចជាព័ត៌មានដើម្បីជំរាបទៅកាន់ បងប្អូនឆាប់ៗ ដើម្បីឲ្យយល់ដឹងកាន់តែច្បាស់ មុននឹងចាប់ផ្តើមបើកដំណើរការសាកល្បង ផ្លូវល្បឿនលឿននេះ។