ក្រោយជោគជ័យរឿងស្នេហា អេដា ផ្តាំទៅស្រីៗដែលកំពុងទាក់ទងប្រុសៗនូវពាក្យមួយឃ្លា

  • 2022-05-02 06:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយដឹកដាំគូដណ្តឹងភ្ញាប់ពាក្យយ៉ាងមានក្តីសុខ ផ្អើលអស់អ្នកសិល្បៈ តារាចម្រៀង Original Song អេដា បានផ្តាំផ្ញើរទៅកាន់ស្រីៗដែលកំពុងមានទំនាក់ទំនងស្នេហាជាមួយបុរស ត្រូវគិតរឿងមួយដែលជាតំលៃមនុស្សស្រី យ៉ាងមានន័យចាក់ដោតតែម្តង រហូតធ្វើឲ្យអ្នកចូលខមមិនសុទ្ធតែជាស្រី។

នៅប៉ុន្មានម៉ោងមុននេះ តារាចម្រៀង Original Song អេដា បានសរសេរសំណេរយ៉ាងមានន័យ នៅលើគណនីហ្វេសប៊ុក ដោយបានធ្វើឲ្យនារីៗជាច្រើនចាប់អារម្មណ៍និងគាំទ្រយ៉ាងខ្លាំងនូវពាក្យផ្តាំផ្ញើរដែលមានន័យល្អសម្រាប់ជាមេរៀនដល់ស្រីៗ ក្នុងនោះនាងបាននិយាយថា «ជូនមនុស្សស្រីជាទីស្រលាញ់ទាំងឡាយ ត្រូវហ៊ានដើរចេញពីទំនាក់ទំនងណាដែលគ្មានភាពច្បាស់លាស់ និងមិនទទួលការផ្តល់តំលៃ ព្រោះយើងគ្មានពេលវេលាយូរទេ យើងមិននៅក្មេងស្អាតរហូតទេ កុំផ្ញើរជីវិតរបស់យើងនៅនឹងគេអី»

ចំណែកអ្នកគាំទ្រដែលសុទ្ធតែជាស្រីរបស់តារាចម្រៀងរូបនេះ បានចូលខមមិនសរសើរនិងគាំទ្រយ៉ាងខ្លាំងសម្រាប់ពាក្យផ្តាំផ្ញើរយ៉ាងមានន័យនេះ រហូតមានអ្នកខ្លះនិយាយថា អត្ថន័យច្បាស់និងមានន័យណាស់ហើយពិតជាត្រឹមត្រូវ គាំទ្រអូន ចំណែកអ្នកខ្លះទៀតថា Caption នេះល្អណាស់បង ជាពិសេស សំរាប់ស្រីៗយើង រីឯអ្នកខ្លះទៀតថា គាំទ្របងពិតជាត្រឹមត្រូវ សង្ឃឹមថាអាចជួបសេ្នហាពិតដូចបងដែរ ៕

អត្ថបទ៖ Tep Sovannmoly