កាន់តែច្បាស់! Toyota RAV4 ពិតជាកែប្រែថ្មីកាន់តែទំនើប

  • 2022-05-03 02:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាដំណឹង​ដ៏ល្អមួយ​សម្រាប់​អ្នកនិយមរថយន្ត RAV4 ដែលស៊េរីឆ្នាំ ២០២៣ នឹងទទួលបាន​ការកែប្រែ​ថ្មីច្រើនពិសេស​បច្ចេកវិទ្យា និង​ប្រព័ន្ធសុវត្ថិភាព ប៉ុន្តែតម្លៃវា​ក៏កើនឡើង​តាមហ្នឹងដែរ។

តាមរយៈឯកសារ​លេចធ្លាយ​មួយដែលបង្ហោះនៅលើ​បណ្តាញ​អនឡាញ បាន​ឱ្យដឹងថា ប្រព័ន្ធ​កម្សាន្ត Touchscreen ថ្មី នឹងធំជាងមុន ​មានទំហំដល់ ១០,៥អ៊ីញបំពាក់​ software ថ្មី និង​អាច​ភ្ជាប់​ Apple CarPlay និង​ Android Auto។ ជាមួយគ្នានេះ ចំពោះ​កុងទ័រឌីជីថល គឺមាន​ទំហំដល់ ១២,៣អ៊ីញឯណោះ។

ប្រភព​ដដែល​ក៏បាន​បង្ហាញ​ទៀតថា តម្លៃ​របស់វា​ក៏នឹង​កើនឡើងផងដែរ ចន្លោះពី ១៧០០ និង ២៣០០ដុល្លារ ទៅតាម option ដូចជា Cruiser petrol និង Cruiser Hybrid។

បើតាម​សារព័ត៌មានជប៉ុន ចេញផ្សាយកន្លងមក បាន​ឱ្យដឹងដែរថា ក្រៅពីនេះ Toyota RAV4 ជំនាន់ថ្មី ក៏នឹង​មាន​រន្ធ HDMI ក្នុងកាប៊ីន ហើយបំពាក់ប្រព័ន្ធ​ហ្វ្រាំង​បន្ទាន់​ស្វ័យប្រវត្តិ​ថ្មី ក៏ដូចជាប្រព័ន្ធ​គ្រប់គ្រងល្បឿនស្វ័យប្រវត្តិ ដែល​សុទ្ធតែកែប្រែថ្មី​កាន់តែប្រសើរឡើង។

តែ​យ៉ាងណាក៏ដោយ ចំពោះ​កម្លាំងម៉ាស៊ីនវិញ គឺនឹង​ពុំមាន​ការផ្លាស់ប្តូរអ្វីនោះទេ ពោលគឺ​រថយន្ត​ស៊េរីថ្មីនេះ នឹង​បន្ត​ប្រើ​ជម្រើស​ម៉ាស៊ីនទាក់បូចំណុះ ២,០លីត្រ, ម៉ាស៊ីន​សាំង​ចំណុះ ២,៥លីត្រ និង​ម៉ាស៊ីន​ Hybrid ចំណុះ ២,៥លីត្រ។

គេរំពឹង​ថា ការ​ប្រកាស​ចេញ​ជាផ្លូវការ Toyota RAV4 2023 នឹង​ធ្វើឡើង​នៅប៉ុន្មានខែខាងមុខនេះទៀត៕

អត្ថបទ៖ សំភី