នាមជា Fan ស្លាប់រស់ Margie មិនត្រឹមពុះពារទិញសំបុត្រខនសឺត JB ទេ នៅឆ្លៀតកាត់ឈុតថ្មីស្លៀកទៅមើលទៀត

  • 2022-05-04 03:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងថៃ Margie Rasri ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ថា​ជាអ្នកគាំទ្រ​ស្មោះស្ម័គ្ររបស់ តារា​ចម្រៀងដ៏ល្បីលំដាប់ពិភពលោក Justin Bieber។ យ៉ាងណា​ក្ដីមិនយូរមិនឆាប់ នាង​នឹង​បាន​ជួប Idol ម្នាក់នេះនៅ​ខែវិច្ឆិកាខាងមុខជាថ្មី ក្នុងព្រឹត្តិការណ៍នៃការប្រគំតន្ត្រីទេសចរណ៍ប្រចាំឆ្នាំ ២០២២ និង២០២៣។

Idol មក​ដល់ប្រទេស​ទាំងមូលហើយ រឿងអ្វីដែល Margie ឲ្យឱកាសនេះ​រំលងហួសទៅបាន? ដូច្នេះ​ក្រៅពីប្រញាប់ទិញសំបុត្រឲ្យបាន​លឿន នាង​ក៏ថែម​ទាំងបានត្រៀមឈុតសម្លៀកសម្រាប់ពាក់ទៅទស្សនាផ្ទាល់ទៀតផង។ ឈុតកាត់ថ្មីនោះទៀតសោត គឺត្រូវ​តែលេចធ្លោបំផុត។

គួរដឹង​ដែរថា Margie Rasri បាន​ទៅទស្សនាការប្រគំតន្ត្រីរបស់ Justin Bieber រួចម្ដងហើយកាលពីនៅ L.A ហើយពេលនោះនាងពុះពារខ្លាំង ព្រោះត្រូវឈរចាំទិញសំបុត្រដល់ទៅ ២ម៉ោង ហើយត្រូវទ្រាំនឹងអាកាសធាតុត្រជាក់ ដល់ទៅ ១៤អង្សារទៀតផង។ ប៉ុន្តែបំណាច់ថា​តារាប្រុសរូបនេះ​មកសម្ដែង​ផ្ទាល់ក្នុងប្រទេស​ថៃហើយ ដូច្នេះ​អ្នកគាំទ្រ​កូន២នេះ​មិន​ដាច់ចិត្តសំងំស្ងៀម​មិនទៅមើលទៀតបានទេ ដោយនាង​នឹងទៅចូលរួមជា​ថ្មី៕​

ប្រភព៖ khaosod