ក្រសួង​ស្នើភ្នាក់ងារនាវាឯកជនមក​ដាក់ពាក្យ​សុំលិខិតអនុញ្ញាត មុននឹង​​​ប្តូរ​​​ប្រើ​​ប្រព័ន្ធ Port EDI នៅកំពង់ផែ

  • 2022-05-04 05:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដល់ក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ សូមរួសរាន់មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតភ្នាក់ងារនាវាយ៉ាងយូរនៅត្រឹមថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ បើគិត​ចាប់ពីថ្ងៃនេះមានរយៈពេលពីរខែ មុនពេលដែលក្រសួងផ្លាស់ប្តូរប្រព័ន្ធទិន្នន័យអេឡិចត្រូនិកកំពង់ផែ Port EDI ដាក់ឱ្យដំណើរការជាផ្លូវការ។

សេចក្តីជូនដំណឹង

តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីនីតិវិធីផ្តល់លិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងារនាវាចូលជាធរមានរួចមក ក្រុមហ៊ុនភ្នាក់ងារនាវាមួយចំនួនពុំទាន់បានមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ដើម្បីក្លាយជាក្រុមហ៊ុនភ្នាក់ងារនាវាស្របច្បាប់នៅឡើយទេ​ហេតុនេះ ក្នុងករណីក្រុមហ៊ុនភ្នាក់ងារនាវា ដែលមិនបានដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនោះទេ ក្រុមហ៊ុននឹងពុំមានសិទ្ធិក្នុងការទទួលបានគណនីប្រើប្រាស់ក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីប្រើប្រាស់សម្រាប់រៀបចំបែបបទនាវាចូល-ចេញ កំពង់ផែឡើយ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់បានជ្រាបជាព័ត៌មាន និងអនុវត្តតាមសេចក្តីជូនដំណឹងនេះ។

សូមរំឭកផងដែររថា ប្រព័ន្ធ Port EDI ឬការធ្វើតេស្តសាកល្បងប្រព័ន្ធធ្វើទំនើបកម្មនាវាចរណ៍ បង្កើត​ឡើង​ដើម្បីជួយសម្រួលដល់ការធ្វើបែបបទនាវាចរណ៍ចូល-ចេញឆ្លងកាត់ដោយចំណាយពេលតិចជាងមុន ខណ​ៈដែលរយៈពេលកន្លងមកការបំពេញបែបបទនាវាឆ្លងកាត់ ភ្នាក់ងារនាវាចរណ៍ត្រូវធ្វើឡើងជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយត្រូវចំណាយពេលរង់ចាំយូ មានការលំបាក និងនីតិវិធីស្មុគស្មាញ ហេតុដូច្នេះទើបក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលបានគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការវិវឌ្ឍន៍ខ្លួនទៅជារាជរដ្ឋាភិបាល អេឡិចត្រូនិក ដើម្បីជួយសម្រួលដល់ការធ្វើបែបបទនាវា ចរណ៍ចូល-ចេញឆ្លងកាត់មានភាពងាយស្រួល ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព ស្របតាមយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម