ផ្លូវការ! បវរកញ្ញាភេទទី ៣ កម្ពុជា សៃ ហ្វុន ចេញប្រកួតនៅថៃឆាប់ៗ និងសង្ឃឹមខ្ពស់អាចចូល TOP

  • 2022-05-04 08:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាភេទទី៣កម្ពុជា សៃហ្វុន នឹងចេញទៅប្រកួតនៅលើឆាកអន្តរជាតិឆាប់ៗខាងមុខនេះហើយ ដើម្បីទៅដណ្តើមមកុដនៃការប្រកួតបវរកញ្ញាភេទទី៣អន្តរជាតិ Miss International Queen Pageant ឆ្នាំ២០២២។

ពិតជាដំណឹងដ៏រីករាយនិងរំភើបដែលបវរកញ្ញាភេទទី៣កម្ពុជា សៃ ហ្វុន បានទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសថៃ នាពេលឆាប់ខាងមុខនេះហើយ។តាមរយៈកិច្ចសំភាសន៍ សៃ ហ្វុន បានប្រាប់ Sabay ឲ្យដឹងថា នាងនឹងចេញទៅប្រកួតនៅប្រទេសថៃគឺនៅថ្ងៃទី១៤រឺ១៥ខែមិថុនាឆ្នាំ២០២២ខាងមុខនេះហើយ។ បវរកញ្ញាភេទទី៣រូបនេះបានបញ្ជាក់ថា នាងបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការប្រកួតលើកនេះ ទាំងសម្លៀកបំពាក់ ទាំងការដើរនៅលើឆាក ទាំងសំនួរទាក់ទងនិងបវរកញ្ញា ជាពិសេសឈុតតំណាងជាតិក៏រួចរាល់អស់ដែរ រង់ចាំតែការចូលរួមប្រកួតតែប៉ុណ្ណោះ។

សៃ ហ្វុន បានឲ្យដឹងបន្ថែមទៀតថា នាងពិតជាសប្បាយរីករាយណាស់សម្រាប់វត្តមានលើកនេះ ព្រោះនេះគឺជាក្តីស្រមៃរបស់នាងទី២ហើយដែលនាងចង់មានតំវត្តមាននៅលើឆាកអន្តរជាតិ ដោយក្នុងក្តីស្រមៃទី១របស់នាងនោះគឺចង់ក្លាយជាជ័យលាភីឯកទី១ក្នុងកម្មវិធី Miss Queen នៅកម្ពុជា។ បវរកញ្ញាភេទទី៣ សៃ ហ្វុន បាននិយាយថា៖«ចំពោះការរំពឹងចូលTop គឺខ្ញុំរំពឹងខ្ពស់ ដោយសារខ្ញុំជឿជាក់ថាសមត្ថភាពរបស់ខ្ញុំនិងអាចចូលដល់Top ណាមួយក្នុងចំណោមនោះ ព្រោះខ្ញុំបានត្រៀមខ្លួនរួចរាល់និងហ្វឹកហាត់អស់ពេលយ៉ាងច្រើនផងដែរ»

បវរកញ្ញារូបនេះបានឲ្យដឹងទៀតថា សម្រាប់រឿងអស់ទាំងនេះមិនមែនជាឧបសគ្គរបស់នាងនោះទេ ហើយអ្វីដែលជាឧបសគ្គនោះគឺបញ្ហាកូវិដ១៩ទៅវិញទេ ដោយសារតែកូវិដនេះហើយទើបធ្វើឲ្យនាងពន្យាពេលកាន់តែយូរមកដល់ថ្ងៃនេះ តាមពិតទៅនាងត្រូវទៅប្រកួតនៅខែ៩ឆ្នាំ២០២១ តែដោយសារបញ្ហាកូវិដកើតឡើងច្រើនទើបគេផ្អាករហូតដល់ខែ៦ ឆ្នាំ២០២២នេះតែម្តងទៅ៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម
អត្ថបទថ្មី