Elon Musk ដូររូបប្រូហ្វាល់ដាក់ NFT រូបស្វា គេរកប្ដឹងគ្រប់គ្នា ហើយកាក់ស្វាក៏ឡើងថ្លៃដូចផ្លេកបន្ទោរ

  • 2022-05-06 01:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Elon Musk បានផ្លាស់ប្តូររូប Profile លើគណនី Twitter របស់ខ្លួនក្នុងរយៈពេលខ្លី ដោយប្រើរូបស្វា NFT Bored Apes Yacht Collection ធ្វើឱ្យរូប NFT នេះឡើងថ្លៃប្រមាណ 10 ETH និងធ្វើឱ្យកាក់ ApeCoin ឡើងថ្លៃយ៉ាងខ្លាំង ប្រមាណ ២៥% ផងដែរ។

Elon Musk ក៏បានបង្ហោះសារលើ Twitter ហាក់ចង់លេងសើចនឹង NFT ផងដែរថា "I dunno… seems pretty fungible." មានន័យថា គាត់មិនបាច់ទិញ NFT អីនោះទេ គឺគាត់គ្រាន់តែចុច Save មកតែប៉ុណ្ណោះ។

ជុំវិញសារដ៏ខ្លីនេះ ធ្វើឱ្យបុគ្គលល្បីៗជាច្រើនលើ Twitter ចេញមកប្រតិកម្មនឹង Elon Musk។ ខ្លះថា Elon Musk មិនមែនជាម្ចាស់កម្មសិទ្ធ NFT រូបស្វា មិនអាចប្រើរូបនេះបានឡើយ ខ្លះទៀតក៏គំរាមផ្លូវច្បាប់ ទាមទារឱ្យ Elon Musk ប្ដូររូបនោះចេញផងដែរ។

យ៉ាងណាក៏ដោយ ពេលនេះប្រូហ្វាល់ Twitter Elon Musk បានប្ដូររូបវិញហើយ គឺប្រើរូបកូនរបស់គាត់ ក្នុងដៃមានកាន់យានអវកាស។ ហើយហេតុផលដែលប្ដូរប្រូហ្វាលវិញនេះ មិនទាន់មានការបញ្ជាក់បន្ថែមនៅឡើយទេ៕

ប្រភព៖ news18   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី