ចប់ខ្ទេច! ក្រសួងវប្បធម៌វៀតណាមពិន័យ Son Tung M-TP រាប់លានដុង និងឲ្យលុប MV ចេញ

  • 2022-05-06 02:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីរសៀលថ្ងៃទី០៥ ខែឧសភា លោក Phạm Cao Thái មន្ត្រីពីក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍ និងក្រុមហ៊ុនដែលជាអ្នកតំណាងរបស់តារាចម្រៀងដ៏ល្បី Son Tung M-TP បាន​ប្រជុំតទល់មុខគ្នា ដោះស្រាយពី ក៏ចេញសេចក្ដី​សម្រេច​ថា​ MV ថ្មី​របស់តារា​ប្រុសរូបនេះ​ដែល​ទើប​ចេញផ្សាយមានចំណងជើងថា «There’s No One At All» មាន​កំហុសឆ្គង និងមិនអាច​ព្រងើយបានទេ។

មន្ត្រីរូបនេះបាន​មាន​ប្រសាសន៍ថា​៖ «ខាងអង្គភាព (ក្រុមហ៊ុនរបស់ Son Tung M-TP) ព្រមទទួល​យកកំហុសនេះ ហើយយើងបាន​ពិន័យ​ជា​ទឹកប្រាក់ ៧០លានដុង (ខ្ទង់ ៣ ០៤៨ដុល្លារ)» ចំពោះ​ក្រុមហ៊ុននេះ»

យោងតាមសេចក្ដីសម្រេច​ពីកិច្ចប្រជុំ តារាចម្រៀង Son Tung M-TP បាន​រំលោភលើ ៣មាត្រា ឯណោះ។ MV បទ​ថ្មី «There’s No One At All» នេះ​បាន​បង្កប់នូវអត្ថន័យជះឥទ្ធិពលអវិជ្ជមាន នាំតែរឿង​ជាមួយនឹង​ឈុតឆាក​មួយចំនួន បូករួមនឹង​ការប្រើហិង្សា ដែល​ធ្វើឲ្យអ្នកទស្សនាងាយទទួលយក​ឥទ្ធិពលមិនល្អទាំងនេះ ពិសេសប៉ះពាល់ខ្លាំង​ដល់ក្មេងៗ។

លើសពីនេះ​ ក្រុម​ក៏ត្រូវទទួល​ខុសត្រូវទាំងស្រុង ហើយត្រូវលុបបទ​នេះ​ចេញពីបណ្ដាញសង្គមឲ្យអស់៕​

ប្រភព៖ Kenh14  

អត្ថបទថ្មី