SONY WF-LSN900 កាសជំនាន់ថ្មី ជាមួយមុខងារថ្មីមានប្រយោជន៍ដែលមិនមានកាសណាអាចធ្វើបានដូច

  • 2022-05-06 05:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានខែមុន Sony បានបញ្ចេញនូវកាសចម្លែកមួយ ដែលអាចអនុញ្ញាតិ្តឲ្យអ្នកស្តាប់អាចរីករាយនឹងតន្ត្រីផង ទន្ទឹមគ្នានឹងការស្តាប់សំឡេងបរិយាកាសខាងក្រៅ។ មុខងារនេះគឺផ្ទុយទាំងស្រុងពីកាសកំពូល Sony WF-1000XM4 ដែលទប់ស្កាត់សំឡេងរំខានពីខាងក្រៅ។

ចុះប្រសិនបើលើកនេះ Sony បញ្ចេញកាសថ្មីដែលអាចទប់សំឡេងរំខានផង និងអាចបើកឲ្យសំឡេងបរិយាកាសចូលបានទៀតនោះ តើអ្នកគិតយ៉ាងណាដែរ?

មែនហើយនេះគឺកាស SONY WF-LSN900 ឬមានឈ្មោះម៉្យាងទៀតហៅថា LinkBusds S ជាកាសដែលមានមុខងាររួមបញ្ចូលគ្នារវាង Sony WF-1000XM4 និង LinkBuds។ យោងទៅតាមព័ត៌មានលេចធ្លាយ បានឲ្យដឹងថា LinkBuds S នឹងមិនមានរន្ធស្រូបសំឡេងបរិយាកាសរាងដូចនំកងដូចមុនទៀតនោះទេ ដោយជំនួសដោយ បច្ចេកទេសថ្មីដែលអាចទប់សំឡេងរំខានផង និងស្រូបសំឡេងបរិយាយកាសចូលផង។ ចំណែករូបរាងរបស់វា ហាក់កាត់រកទៅកាសកំពូល WF-1000XM4 ភាគច្រើន ប៉ុន្តែរំលេចដោយរន្ធសំណាញ់មួយ ដែលគេជឿថាវាគឺជារន្ធសម្រាប់ស្រូបសំឡេងបរិយាកាស។

ចំពោះតម្លៃលក់របស់វា គេរំពឹងថាវានឹងស្ថិតនៅចន្លោះរវាង LinkBuds និង WF-1000XM4 ពោលគឺតម្លៃប្រហែល ១៧០ដុល្លារ ដែលវានឹងក្លាយជាគូរប្រជែងជាមួយនឹងកាសផ្សេងៗដូចជា Airpod និង Google ជាដើម។ ចំណែកកាលបរិច្ឆេទចេញពិតប្រាកដ វាប្រហែលជានឹងចេញលក់នៅក្នុងខែសីហាខាងមុខ ទន្ទឹមគ្នាជាមួយនឹងកាស WF-1000XM5៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី