ពេជ្រ សូលីកា ឆ្លើយតបទៅអ្នកជេរប្រមាថ ក្រោយល្បីរឿងថា ទទួលផ្សព្វផ្សាយគ្រឿងស្រវឹង
- 2022-05-06 07:36:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សូលីកា ឆ្លើយតបទៅអ្នកជេរប្រមាថ ក្រោយល្បីរឿងថា ទទួលផ្សព្វផ្សាយគ្រឿងស្រវឹង
ចន្លោះមិនឃើញ
តារាចម្រៀងនិងសម្តែង ពេជ្រ សូលីកា ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ក្រោយឃើញមានមតិរិះគន់លើនាងទទួលផ្សព្វផ្សាយគ្រឿងស្រវឹង ដោយប្រើពាក្យជេរប្រមាថមិនមិនសមរម្យទៅលើរូបនាង ក្រោយនាងផុសវិដេអូមួយកាលពីពេលថ្មីៗនេះ។
នៅប៉ុន្មានម៉ោងមុននេះអ្នកនាង ពេជ្រ សូលីកា បានសម្តែងនូវអារម្មណ៍ក្តៅក្រហាយជាពន់ពេក ក្រោយឃើញមានមតិរិះគន់វាយប្រហារមើលងាយសព្វបែបយ៉ាងទៅលើរូបនាង ដោយគ្រាន់តែនាងបានផុសវីដេអូផ្សព្វផ្សាយគ្រឿងស្រវឹងឲ្យក្រុមហ៊ុនមួយ។ ពេលនោះនាងក៏ទទួលបានខមមិនអសីលធម៍មួយចំនួន ដោយមានទាំងពាក្យជេរប្រមាថ ដែលវាមិនមែនជាពាក្យកែតម្រូវ តែជាពាក្យខឹងសម្បារមកលើរូបនាងទៅវិញ។
ទប់មិនបាន អ្នកនាងបានសរសេសំណេរនៅលើគណនីហ្វេសប៊ុក ក្នុងនោះបានបង្ហាញអារម្មណ៍ទៅកាន់អ្នកដែលបានប្រមាថមកលើនាងថា «ការងារអីក៏ដោយ បើខ្ញុំមិនបានទៅបំពានលួចឆក់ប្លន់ទ្រព្យសម្បត្តិញើសឈាមអ្នកដទៃ ហេតុអីខ្ញុំត្រូវមកទទួលពាក្យអាក្រក់ៗទាំងនេះ ពីមនុស្សដែលល្អៗទៅវិញ បើមនុស្សល្អ រៀនសូត្របានល្អ ម៉េចក៏មិនប្រើពាក្យល្អៗទៅកាន់អ្នកដទៃដែរទៅ ជាមនុស្សដូចគ្នា ក៏ចង់បានពាក្យណែនាំល្អៗដូចគ្នា តារាក៏ជាមនុស្ស ហេតុអីតារាគ្មានសិទិ្ធទទួលពាក្យល្អៗដូចមនុស្សធម្មតា? មិនពេញចិត្តអាចនិយាយនែនាំល្អៗមកបាន តែម៉េចចាំបាច់ត្រូវប្រើពាក្យ មីនេះ មីនោះ មីក្របី មីគម្រក់ មីតារាបាតសង្គម ធ្វើអី បងៗជាមនុស្សថ្លៃថ្នូរបែរជាមកប្រើពាក្យសម្ដីអស់ទាំងនេះ ធ្វើដូចជាខ្ញុំទៅប្លន់គេ ដុតផ្ទះគេ» ។
តារាស្រី ពេជ្រ សូលីកា បានបន្ថែមទៀតថា ខ្លួនពិតជាយល់ចិត្តសម្រាប់អ្នកខមមិន ដែលថាឲ្យទាំងនោះ ប៉ុន្តែនាងក៏ចង់ឲ្យអ្នកទាំងនោះយល់ពីនាងវិញដូចគ្នាដែរ ថាវាជាតួនាទីការងារ។ អ្នកម្តាយកូនមួយរូបនេះត្រូវបំពេញ និងទទួលខុសត្រូវ ហើយសម្រាប់នាង បើមិនផ្សព្វផ្សាយគ្រឿងស្រវឹង ក៏មិនដាច់បាយស្លាប់ដែរ ប៉ុន្តែនាងមានសិទ្ធិជ្រើសរើសការងារ រកស៊ីចង់បានចំណូល ធ្វើការចង់បានប្រាក់ខែ ខំយប់ខំថ្ងៃក៏មិនព្រមធ្វើជាចោរដែរ គ្មាននរណាបង្ខំនរណាបានទេ៕