មានចំណុចពិសេសអ្វីបានធ្វើឲ្យ កាន់ ម៉េងហុង ឈ្នះដៃគូដាច់ និងផ្ទុះការសរសើរខ្លាំង
- 2022-05-09 02:35:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
មានចំណុចពិសេសអ្វីបានធ្វើឲ្យ កាន់ ម៉េងហុង ឈ្នះដៃគូដាច់ និងផ្ទុះការសរសើរខ្លាំង
ចន្លោះមិនឃើញ
ការប្រកួតបើកឆាកប្រភេទកីឡា Kick Boxing ម្សិលមិញនេះកីឡាករ កាន់ ម៉េងហុង មានទម្រង់វ៉ៃល្អ រហ័សរហួន និងភាពឆ្លាតវ៉ៃធ្វើឲ្យរូបគេអាចយកឈ្នះពិន្ទុដាច់លើកីឡាករ ឡាវ ឡើងទៅជុំទី២ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១។
លោក សេន ប៊ុនថេន ក៏បានសរសើរពី ម៉េងហុង ដូចគ្នាគឺវ៉ៃឆ្លាត និងវ៉ៃរហ័សរហួនលំនាំតាមអតីតជើងខ្លាំង បឺត ខាំ មើលទៅហាក់គ្រប់គ្រងលើការប្រកួតនេះបានល្អ ឈ្នះដោយមិនសូវមានឧបសគ្គ។
រំលឹកដែរថា បើកឆាកប្រភេទកីឡា Kick Boxing ម្សិលមិញនេះកម្ពុជាមាន ៤នាក់ ក្នុងនោះឈ្នះ៣ និងចាញ់១។ បឺត សង្ឃឹម ឈ្នះ ហ្វីលីពីន សន រ៉ាគីម ឈ្នះ ម៉ាឡេស៊ី កាន់ ម៉េងហុង ឈ្នះ ឡាវ នៅ ស្រីពៅ ចាញ់ពិន្ទុ វៀតណាម។ ថ្ងៃនេះ Kick Boxing ក៏មានការប្រកួត៤នាក់ទៀតផងដែរ៕