មកដឹងចំណាត់ថ្នាក់ល្បឿនអ៊ឺនធើណិតនៅ កម្ពុជា តើលឿនឬយឺត?
- 2022-05-09 04:31:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងចំណាត់ថ្នាក់ល្បឿនអ៊ឺនធើណិតនៅ កម្ពុជា តើលឿនឬយឺត?
ចន្លោះមិនឃើញ
ក្រុមហ៊ុន Ookla ដែលជាក្រុមហ៊ុនវិភាគអុឺនធើណិតនិងជាប្រភពអាចទាញយកទិន្នន័យត្រឹមត្រូវគួរឲ្យទុកចិត្តបាន។ ថ្មីៗនេះទើបនឹងបានបង្ហាញចេញនូវរបាយការណ៍អំពីប្រព័ន្ធអុឺនធើណិតចល័ត និងអុឺនធើណិតប្រើខ្សែលើប្រទេសជុំវិញពិភពលោក។
-ប្រទេសទាំង ១០ មានអុីនធើណិតលឿនបំផុត និងយឺតបំផុតលើលោក រកបើកអ្វីក៏អត់ចេញ
សម្រាប់ប្រទេសកម្ពុជា មានល្បឿនអ៊ីនធឺណេតចល័តលើទូរសព្ទ(ស៊ីម) កើនឡើងបន្ថែម ៤៥,៥% ស្មើនឹងកើន ៥.១៦ Mbps ជាមធ្យមល្បឿនដោនឡូតគឺ ១៦Mbps ល្បឿនអាប់ឡូត ៧Mbps ជាប់លេខរៀងទី ១១២ ខណៈដែលល្បឿនអ៊ឺនធើណិតប្រើខ្សែកើនឡើង ១៤% ស្មើនឹងកើន ២.៣៩ Mbps ជាមធ្យមល្បឿនដោនឡូតគឺ ១៩Mbps ល្បឿនអាប់ឡូត ២០Mbps ជាប់លេខរៀងទី ១២១ លើពិភពលោក។ នេះបើយោងតាមរបាយការណ៍គិតត្រឹមឆ្នាំ ២០២២ ។
ដូចនេះបើមើលលើទិដ្ឋភាពជាទូទៅប្រទេសយើង កំពុងប្រើប្រាស់អ៊ឺនធើណិតដែលស្ថិតនៅក្នងល្បឿនជាមធ្យម ២៣ មេកាប៊ីតក្នុងមួយវិនាទីគឺជាល្បឿនមធ្យមមួយដែលអាចប្រើប្រាស់ក្នុងការទំនាក់ទំនងគ្នាបាន។ ទោះជាមានភាពល្អៀងខ្លះធៀបនឹងបទពិសោធន៍ប្រើជាប្រចាំថ្ងៃ គេមើលឃើញថា តួលេខនេះគឺជាសញ្ញាកើនឡើងនៃបណ្ដាញទូរគមនាគមន៍ក្នុងប្រទេស។
សូមបញ្ជាក់ផងដែរថា ជាមធ្យមល្បឿនអ៊ីនធឺណិតគិតចាប់ពី 4mbps (មេកាប៊ីតក្នុងមួយវិនាទី) ឬខ្ពស់ជាងនេះបន្តិច ក៏អាចជួយឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទស្សនាវីដេអូ YouTube ឬបំពេញការងារស្រាវជ្រាវលើប្រព័ន្ធអ៊ីនធឺណិតបានទៅហើយ៕
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ OoklaSpeedtest