Honda ​ហាក់​មិន​សប្បាយ​ចិត្ត ទោះ​ក្រុម​លត់​ឡាវ ៤-១ ​បើក​ឆាក​ស៊ីហ្គេម​

  • 2022-05-10 01:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាត់ការ Keisuke Honda ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជាមួយ​កូន​ក្រុម U23 ​កម្ពុជា​នោះ​ទេ​ដែល​មិន​បាន​ស្ដាប់​និង​ធ្វើ​តាម​តាក់តិច ​បើ​ទោះ​ជា​ក្រុម​ឈ្នះ​ឡាវ​ដល់​ទៅ ៤-១ ​បើក​ឆាក​ស៊ីហ្គេម​នៅ​វៀតណាម​ក៏​ដោយ។

​Honda ​បាន​ឈរ​បញ្ជា​កូន​ក្រុម​ពេញ​៩០​នាទី​តែ​ម្ដង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ឡាវ ​ហើយ​បើ​ទោះ​ជា​លទ្ធផល​ឈ្នះ​ច្រើន​គ្រាប់​ហើយ​ក្ដី ​លោក​អ្នក​ចាត់ការ​សញ្ជាតិ​ជប៉ុន​រូប​នេះ​មិន​ទាន់​ស្កប់​ចិត្ត​ដែរ។ ​ដោយ​លោក ​ហាក់​ដូចជា​ខឹង​ជាមួយ​កូន​សិស្ស ​ដែល​លេង​មិន​ទាន់​យល់​តាក់តិច​ក្រុម​បាន​ល្អ។ ខណៈ​ដែល​ពួកគេ​លេង​វិញ​ក៏​មិន​ទាន់​ត្រូវ​តាម​អ្វី​ដែល​លោក​ចង់​បាន​ខ្លាំង​ដែរ ព្រោះ​ឱកាស​មាន​ច្រើន​ណាស់​តែ​មិន​អាច​សម្រេច​ទី​បាន​ច្រើន​គ្រាប់​ទៅ​វិញ។ ​

ដោយ​ចប់​ការ​ប្រកួត​ភ្លាម Honda ​បាន​ដើរ​ចូល​ទៅ​ក្នុង​ភ្លាម​តែ​ម្ដង ​មិន​បាន​អបអរ​ជាមួយ​កូន​ក្រុម​នោះ​ទេ ​ដោយ​បាន​ត្រឹម​លើក​ដៃ​ដាក់​អ្នក​គាំទ្រ​ប៉ុណ្ណោះ។ ​រំលឹក​ថា​ការ​បាន​៣​ពិន្ទុ​បើក​ឆាក​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ទំនុក​ចិត្ត​មួយ​កម្រិត​ទៀត​ដែរ ​ដើម្បី​តតាំង​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដទៃ​ទៀត​ដូចជា​សិង្ហបុរី ថៃ ​និង​ម៉ាឡេស៊ី៕

ប្រភព៖ Zing   អត្ថបទ៖ នរវិទូ